ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយ ដែលបានគិតថា ដុំសាច់ដុះនៅនឹងកញ្ជឹងកកូនរបស់ខ្លួនគឺជាក្បាលទារកមួយផ្សេងទៀត បានផ្តល់ជាកិច្ចសម្ភាសន៍ពីស្ថានភាពជម្ងឺធូរស្រាលរបស់កូនប្រុសខ្លួន បន្ទាប់ពីកូនប្រុសតូចរូបនោះ បានធ្វើការវះកាត់ដុំសាច់ដុះជាង ១៣ ស.មមួយនេះ បានសម្រេចជាស្ថាពរ។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា កូនប្រុសតូចដែលបានជួបករណីដុះដុំសាច់ ១៣ ស.ម ខាងលើមានឈ្មោះថា Harry Barron-Edgley ខណៈពេលដែលស្រ្តីជាម្តាយវ័យក្មេង ប្រកបទៅដោយសម្រស់ស្រស់ស្អាត វ័យ ២០ ឆ្នាំ មានឈ្មោះថា Ellie Well-man-Smith ជាពលរដ្ឋរស់នៅប្រទេសអង់គ្លេស។
ស្រ្តីជាម្តាយវ័យក្មេងរូបនេះ បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា នាងខ្ញុំពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញគេជាលើកដំបូង បន្ទាប់ពីបានផ្តល់កំណើត ពោលគឺបានឃើញដុំសាច់ដុះដ៏ធំមួយនៅនឹងកញ្ជឹងករបស់គេ។

តែអ្វីដែលនាងខ្ញុំ មានភាពរីករាយស្ទើរតែមិនអាចគណនាបាននោះគឺថា គេពិតជាមានសុខភាពល្អជាខ្លាំង ក្រោយពីទទួលការវះកាត់យកដុំសាច់ដុះនោះចេញបានជោគជ័យ៕
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖
- នាវិក ១៨ នាក់ ដែលបានជាប់គាំង នៅលើកាប៉ាល់មុជទឹក ផ្ទុះឆេះនោះ បានស្លាប់បណ្តើរៗហើយ (មានវីដេអូ)- ផ្អើលមើលវីដេអូ ការប្រហារជីវិត បុរសម្នាក់ស្រស់ៗ និងឃោរឃៅ បំផុត នៅមុខសាធារណជន- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ
ដោយ ៖ ពិសីប្រភព ៖ មេត្រូ