តាមប្រភពពី GsmArena បានឲ្យដឹងថា បច្ចុប្បន្នមានព័ត៌មានចចាមអារាមថា Sony កំពុងតែរៀបចំប្រារព្ធធ្វើនូវព្រឹត្តិការ​ណ៍មួយ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខនេះ។ លទ្ធភាពច្រើនដែល នោះគឺជាពេលដែល Xperia Z1S និងស្មាតហ្វូនអេក្រង់ធំមួយទៀត មានឈ្មោះថា Xperia Taichi ត្រូវបានបង្ហាញខ្លួន។

រូបភាពផ្លូវការមួយរបស់ Sony Xperia Z1S ត្រូវបានលេចធ្លាយចេញកាលពីពេលថ្មីៗនេះ ហើយមនុស្សជាច្រើនបានប៉ាន់ស្មានថា នោះគឺជាម៉ូដែលអន្តរជាតិរបស់ Xperia Z1f ដែលទើបតែបង្ហាញណែនាំនៅជប៉ុន។ ស្រដៀងទៅនឹង Z1f, Xperia Z1S ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ 4.3 inchresolution HD 720p, CPU Quad Core Qualcomm Snapdragon 800 និងមាន camera G-Lens 20 MP។

/

ទន្ទឹមនឹងនោះ ក្រុមហ៊ុនទូរស័ព្ទជប៉ុនមួយនេះ ក៏នឹងអាចបង្ហាញណែនាំនូវគំរូស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះ Taichi។ បើតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា វាគឺជាស្មាតហ្វូនស៊េរីមធ្យមមួយដែលមានអេក្រង់ HD 720p ទំហំ 6 inch និងប្រើ CPU MediaTek 8 Core។

យើងត្រូវរង់ចាំមួយរយះពេលទៀត ដើម្បីទទួលបាននូវព័ត៌មានផ្លូវការបន្ថែម ស្តីពី Xperia Z1S និង Xperia Taichi៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

ប្រែសម្រួល៖ សិលាប្រភព៖ Vreview