ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងរលកកំដៅ ដែលមានកើនឡើងគួរអោយកត់សំគាល់ និងគួរ អោយព្រួយបារម្ភនោះ ប្រជាជននៅក្នុងប្រទេសចិន   កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅថ្មីៗនេះ បានផ្អើលនាំគ្នាទៅលេងទឹក   នៅឯសួនកំសាន្ត  ដើម្បីជៀសផុតពីរលកកំដៅដែលបន្កការ ឡើងមួយនេះ។

width=439

ដោយឡែក កាលពីថ្ងៃទី ៩ សីហា ឆ្នាំ ២០១៣ កន្លងទៅ នៅឯក្រុង Xiangtan នាខេត្ត Hu-nan ភាគកណ្តាលប្រទេសចិនឯណោះវិញ ក្រុមមនុស្ស៤ រូបពិតជាបានធ្វើអោយទំព័រសារព័ត៌មានក្នុងស្រុក  ក៏ដូចជាក្រៅស្រុក   មានការចាប់អារម្មណ៍ជាខ្លាំង  បន្ទាប់ពីពួកគេបានបែកគំនិត នាំគ្នាពាក់បំពង់អុកស៊ីសែន  លោតចុះអាងទឹកជម្រៅ ៥  ម៉ែត្រ និងនាំគ្នាលេងម៉ាជាំង (mahjong)នៅក្នុងនោះគោលបំណង ដើម្បគេចអោយផុតពីរលកកំដៅដ៏ក្តៅមួយនេះ។

width=435

លើសពីនេះ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  បើទោះជាខំគេចវេសពីរលកកំដៅនៅលើដីក៏ដោយ  ចំហាយកំដៅមួយនេះ  ក៏នៅមានឥទ្ធិពលរបស់ខ្លួនគួរសមដែរ ពោលគឺនៅក្នុងជម្រៅទឹកជាង   ៥ ម៉ែត្រ  មានសីតុណ្ហភាពជាង ២៩ អង្សា  ខណៈក្នុងជម្រៅទឹកជាង១០ ម៉ែត្រ មានសីតុណ្ហភាព ១១ អង្សា៕

ព័ត៌មានមួយចំនួនផ្សេងទៀត​​ ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- ផ្អើលទស្សនាវីដេអូ មិនធ្លាប់ចេញផ្សាយ រលកយក្សស៊ូណាមិ វាយប្រហារក្រុង ខ្ទេចក្នុងមួយពព្រិចភ្នែក - ភ្ញាក់ផ្អើល ខណៈប្រមាញ់បាន ត្រីឆ្លាមពីរក្បាល ក្នុងពេលតែមួយ ឆ្លាមឆីឆ្លាម- ផ្អើលទស្សនាវីដេអូ វិនាទីកូន និងមេខ្លាឃ្មុំ ជួបគ្នាជាលើកដំបូង ក្រោយបែកគ្នា ១ ខែ

ដោយ ៖ ពិសិដ្ឋប្រភព ៖​ chinadaily