បន្ទាប់ពីបាន​ប្រើប្រាស់ម៉ាសដែលផ្សំឡើងពីក្រូចពោធិ៍សាត់ បានពីរបីដង អ្នកប្រាកដជាបានដឹងពីប្រសិទ្ធិភាពរបស់វិធីនេះ ដោយមុនអង្កាម និងមុនក្បាលខ្មៅត្រូវបានបំបាត់។នៅក្នុងផ្លែក្រូចពោធិ៍សាត់ មានផ្ទុកវីតាមីន C ច្រើន ដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ការរលាកដែលកើតឡើងដោយសារមុន ចំណែកអាស៊ីតរបស់ផ្លែក្រូចនេះក៏ជួយសម្អាត និងធ្វើឱ្យស្បែកបានភ្លឺថ្លា។ ជា​មួយ​និង​ក្រូចពោធិ៍សាត់ ផ្សំនិងម្សៅបំពង (baking soda) អ្នកប្រាកដ​ជា​នឹងមានការភ្ញាក់ផ្អើលចំពោះអាថ៌កំបាំងនៃការព្យាបាលមុន និងធ្វើឱ្យស្បែកម៉ត់ តាមរយៈវិធីសាមញ្ញខាងក្រោម។គ្រឿងផ្សំ  ៖១/ ម្សៅបំពង (baking soda) ១ស្លាបព្រា២/ ទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រាវិធីធ្វើ ៖

 width=338ត្រៀម ក្រូចពោធិ៍សាត់ ១/២ ផ្លែ និងម្សៅបំពង (baking soda)

width=343 ច្របាច់យកទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រា

 /យកម្សៅបំពង ១ស្លាបព្រា

/ លាយទឹកក្រូច និងម្សៅបំពង ចូលគ្នា និងកូរឱ្យសព្វ

វិធីប្រើប្រាស់ ៖

ដំបូងត្រូវលាងមុខឱ្យស្អាត រួចយកគ្រឿងផ្សំដែលបានលាយខាងលើ មកបំពោកលើមុខ និងទុកប្រហែលពី ១៥ ដល់ ២០នាទី ទើបលាងសម្អាតដោយទឹកក្ដៅឧណ្ហឧណ្ហ។ បំពោកម៉ាសបែបនេះចំនួនពីរដងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបានអនុវត្តវិធីនេះពីរ បីដង អ្នកនឹងបានឃើញប្រសិទ្ធិភាពរបស់វា ដោយមុនលែងកើតមាននៅលើផ្ទៃមុខដូចពេលមុន។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

បបូរមាត់​ប្រេះ និង​ជាំខ្មៅ ក្នុង​រដូវ​ខ្យល់​ស្ងួត ត្រូវ​ដោះស្រាយ​បែបណា?

សក់ជ្រុះច្រើនរាល់ថ្ងៃ ត្រូវព្យាបាលបែបណា?

អាថ៌កំបាំង ការពារ​ស្បែក​បែក​ស្រកា ក្នុង​រដូវ​ខ្យល់​ត្រជាក់

ប្រែសម្រួលដោយ ៖ តារាប្រភព  LD