សម្ផស្សមានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់រូប។ ប្រសិនបើស្បែកមុខមានមុន ឬស្នាម អាចនឹង ធ្វើឲបាត់បង់ភាពទាក់ទាញ និងភាពស្រស់ស្អាត។ ដូច្នេះ យើងសូមណែនាំនូវវិធីងាយៗមួយចំនួន ក្នុងការ ព្យាបាលស្នាមមុន។
វិធីទី១៖ សូមយកបន្ទាលកន្ទុយក្រពើ១ធាង ចិតសំបកចេញឲស្អាត។ ចិតចំណិតស្តើងៗរួចបិទលើ កន្លែងមានស្នាម ដោយទុករយៈពេល៣០នាទី រួចលាងទឹកចេញ។ ធ្វើបែបនេះ២ដងជារៀងរាល់ថ្ងៃ។
វិធីទី២៖ សូមយកទឹកឃ្មុំ១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ ប្រេងAlmond ១ស្លាបព្រាកាហ្វេ និងទឹកដោះគោ២ស្លាបព្រាកាហ្វេ បន្ទាប់មកកូរឲសព្វរួចលាបលើកន្លែងមានស្នាម ជាការស្រេច។
ប្រែសំរួលដោយ៖ មុន្នីប្រភព៖ homeveda