ទីតាំងរបស់មុននៅលើផ្ទៃមុខ អាចប្រាប់អ្នកអំពីស្ថានភាពនៃសុខភាពបច្ចុប្បន្នរបស់អ្នក តាមរយៈនេះ អ្នកក៏អាចមានវិធីដើម្បីដោះស្រាយ។

ពេទ្យបុរាណ​ចិន មានវិធីពិសេសមួយដែលអាចជួយព្យាបាលមុន ដោយយោងទៅលើ “ផែនទីផ្ទៃមុខ”។ ផែនទីនេះជួយបកស្រាយអំពីតំបន់និមួយៗ នៅលើផ្ទៃមុខរបស់អ្នក ទាក់ទឹននឹងអវយវៈណាមួយនៅក្នុងរាងកាយ ហើយអ្នកនឹងបានដឹងនូវមូលហេតុនៃបញ្ហា ដោយសារមុននៅលើផ្ទៃមុខ។

/

តំបន់ទីមួយ និងទីបី - ក្រពះនោម និងប្រព័ន្ធរំលាយអាហារ ៖ អ្នកគួរតែកំលំអរបបអាហារ និងញ៉ាំទឹកអោយបានច្រើនជាងមុន។

តំបន់ទីពីរ - ថ្លើម ៖ ចូរសាកល្បងលែងហូបស្រា អាហារមានខ្លាញ់ច្រើន និងទឹកដោះដែលមានក្រែមច្រើន។ ការកើតមុនត្រង់តំបន់នេះ ក៏នឹងអោយអ្នកដឹងថាអ្នកប្រហែលជាកំពុងប្រតិ្ដកម្មនឹងអាហារ។

តំបន់ទីបួន និងទីដប់ - តម្រងនោម ៖ ចូរប្រាកដថា រាងកាយរបស់អ្នកកំពុងមានជាតិទឹកគ្រប់គ្រាន់ ហើយចូរកាត់បន្ថយការញ៉ាំ សូដា កាហ្វេ ឬស្រា(របស់ដែលធ្វើអោយបាត់បង់ជាតិទឹក)។

តំបន់ទីប្រាំ និងប្រាបួន - ប្រព័ន្ធដង្ហើម ៖ អ្នកដែលជក់ថ្នាំ ឬតែមានប្រតិ្តកម្ម នឹងតែងតែឡើងមុននៅត្រង់តំបន់នេះ។

តំបន់ទីប្រាំមួយ និងប្រាំបី - ​តម្រងនោម ៖ តំបន់ដែលមានភាពជាំខ្មៅនេះគឺជាលទ្ធផលនៃការខ្វះជាតិទឹក និងហូបស្រាច្រើនពេក។

តំបន់ទីប្រាំពីរ  - បេះដូង ៖ ចូរពិនិត្យសម្ពាធឈាមរបស់អ្នក និងត្រូវប្រាកដថា អ្នកមិនបានប្រើប្រាស់ផលិតផលថែសម្រស់ដែលប្រត្តិកម្មចំពោះស្បែក។

តំបន់ទីដប់ពីរ  - ក្រពះ ៖ ចូរញ៉ាំអាហារដែលមានជាតិសរសៃអោយបានច្រើនដើម្បីជួយដល់ប្រពន្ធរំលាយអាហារ។

តំបន់ទីដប់មួយ និងដប់បី - ​អួរម៉ូន ៖ ភាពតានតឹងអារម្មណ៍ និងការផ្លាស់ប្ដូរអ័រម៉ូនក្នុងរាងកាយអាចត្រូវបានកាត់បន្ថយដោយការញ៉ាំបន្លែបៃតង ឬញ៉ាំអាហារតិចតួចនៅពេលព្រលប់។ ប្រសិនមុននៅតែកើតច្រើនត្រង់តំបន់នេះ អ្នកគួរតែទៅជួបគ្រូពេទ្យ។ អ្នកប្រហែលជាកំពុងមានបញ្ហាអ័រម៉ូន។ ក្រៅពីនេះ ការកើតមុនត្រង់នេះក៏អាចប្រាប់អោយដឹងថា កំពុងស្ថិតក្នុងកំឡុងពេលនៃការជ្រុះពង(ការរួមភេទក្នុងកំឡុងពេលនេះ អ្នកនឹងមានកូន)។

តំបន់ទីដប់បួន - ជម្ងឺ ៖ អ្នកអាចជាសញ្ញាបង្ហាញថា ប្រព័ន្ធការពាររាងកាយរបស់អ្នកកំពុងទប់ទល់នឹងមេរោគ បង្កជម្ងឺ។ ចូរសម្រាក និងញ៉ាំទឹកអោយបានច្រើន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ LD