ក្រូចឃ្វិចពុំមែនគ្រាន់ តែជាផ្លែឈើ សំបូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ តែសំបករបស់វា ដែល យើងមិននឹកស្មានថា មានប្រយោជន៍ បែរជាអាចជួយ បណ្តុះសក់បានទៀតផង។
អ្នកគួរតែចាប់ផ្តើមឡើងដោយ ការទិញក្រូចឃ្វិចមក បកសាច់បរិភោគ ដើម្បីបង្កើនវីតាមីន C នៅ ក្នុងខ្លួន ហើយយកសំបកវាមក ច្របាច់ទឹកដាក់ត្រង់ បរិវេណដែលមានសក់ជ្រុះ។
អ្នកណាមានសក់ជ្រុះត្រូវ ឧស្សាហ៍ច្របាច់ទឹកសំបក ក្រូចឃ្វិចដាក់ឲ្យ ច្រើនបន្តិច ហើយប្រសិនបើ អ្នក មានអារម្មណ៍ថាផ្សាក្បាល នោះសូមកុំអាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើ ទឹកសំបកក្រូចឃ្វិចលាប ឲ្យសព្វពេញស្បែកក្បាល ជារៀងរាល់ថ្ងៃឲ្យបាន ១៥ ថ្ងៃ អ្នកនឹងបានពន្លក សក់ថ្មីចាប់ផ្តើមដុះ ឡើង វិញជាពុំខាន។
ក្រៅពីនេះសំបកក្រូចថែម ទាំងជួយកំចាត់ក្លិនក្បាល និងជួយកាត់បន្ថយញើស ត្រង់បរិវេណ ក្បាល ដែល គ្មានសក់ទៀតផង។ មិនបាច់ចំនាយប្រាក់ មិនពិបាកធ្វើ ហេតុអ្វីក៏អ្នកមិនសាកល្បង ហៅសក់ ឲ្យត្រឡប់មកដុះលើក្បាលអ្នកម្តងទៀត ដោយសំបកក្រូចឃ្វិចទៅ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល