ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សច្រើនជាង    ១ ម៉ឺន ៥  ពាន់នាក់ បាននាំគ្នាផ្អើលរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនខណៈមានការគំរាមគំហែងពីការបំផ្ទុះភ្នំភ្លើងភ្នំ Mount Sinabung នៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការ  កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះភ្នំភ្លើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ  វាគឺជាការបំផ្ទុះលើកដំបូង ក្នុងរយៈពេល  ៣  ឆ្នាំ  ចុងក្រោយនេះ   ដោយនៅក្នុងនោះ  បានជះចេញមកនូវកំដៅថ្ម និងកំអែលភ្នំភ្លើង ទៅលើភូមិមួយចំនួន​ដែលមានទីតាំងនៅភាគខាងជើងនៃខេត្ត Suma-tra របស់ប្រទេសនេះ។

width=449

លើសពីនេះ      ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា  ជាមួយនឹងកំលាំងផ្ទុះដ៏មានឥទ្ធិពលមួយនេះ បានធ្វើអោយមានការភាយចេញនូវផ្សែងកំពស់ដល់ទៅជាង ៣ គ.ម ចូលទៅក្នុងបរិយាស   ខណៈជាចលករជំរុញអោយក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដែលបានប្រកាសអាសន្ន ធ្វើការរត់ភៀសខ្លួនទៅរកទីកន្លែងមានសុខសុវត្ថិភាព។

យ៉ាងណាមិញ បើយោងតាមសម្តីលោក  Robert  Peranginangin  ជាអ្នកនាំពាក្យមន្រ្តីរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមមនុស្សច្រើនជាង  ១ ម៉ឺន ៥ ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំតង់បណ្តោះអាសន្ន ទាំង ១៦​ កន្លែងហើយ។

ដោយឡែក   ក៏មានសេចក្តីរាយការណ៍ប្រកាសអាសន្ន ដល់ក្រុមហ៊ុនអាកាសចរណ៍ផងដែរដោយនៅក្នុងនោះបញ្ជាក់ប្រាប់     កុំអោយមានការហោះកាត់តំបន់នេះអោយសោះ  បើសិនជាអាចត្រូវធ្វើការហោះវៀង  ទើបជាការប្រសើរ ។ គួររំឭកផងដែរថា  ករណីបំផ្ទុះភ្នំភ្លើងមួយនេះ ក្នុងរយៈពេល  ១០០  ឆ្នាំចុងក្រោយ ទើបតែមានប្រតិកម្មផ្ទុះសាជាថ្មី  កាលពីអំឡុងខែកញ្ញា ឆ្នាំ   ២០១០ ដែលញ៉ាំងអោយមនុស្សជាង  ១ ម៉ឺន ២  ពាន់នាក់បង្ខំចិត្តជម្លៀសចេញពីលំនៅស្ថានរបស់ខ្លួន។

ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានការគំរាមគំហែងករណីបំផ្ទុះភ្នំភ្លើងជាខ្លាំង ខណៈប្រទេសនេះ ប្រមូលផ្តុំទៅដោយភ្នំភ្លើងជាច្រើន   ក្នុងនោះភ្នំភ្លើងដែលមានឥទ្ធិពលខ្លាំងជាងគេបំផុតមានឈ្មោះថា ភ្នំភ្លើង Mount Merapi នៅឯភាគកណ្តាលប្រទេស ខណៈពេលដែលឥទ្ធិពលផ្ទុះរបស់វាកាលពីពេលកន្លងទៅ បានធ្វើអោយក្រុមមនុស្សច្រើនជាង ៣៥០ នាក់ស្លាប់បាត់បង់ជីវិត ក្នុងអំឡុងឆ្នាំ ២០១០ ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី

- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំងអាវុធគីមី- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់ទឹកភ្លៀង (មានវីដេអូ)- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង

ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia