តាមប្រភពពី GSMArena បានឲ្យដឹងថា នៅក្នុងបទបង្ហាញ នៅលើប៉ុស្តិ៍ទូរទស្សន៍ របស់អាហ្សង់ទីនមួយ អ្នកសារព័ត៌មាន Federico Ini បានបង្ហាញខ្លួន រួមជាមួយនឹង​ស្មាតហ្វូនអេក្រង់កោង G Flex។នៅក្នុងវីដេអូឃ្លីបដែលមានរយះពេលជិត ៦នាទី, LG G Flex បានមានឱកាសបង្ហាញនូវរូបរាងកោងរបស់ខ្លួន។ គុណភាព បង្ហាញនៅលើអេក្រង់កោង OLED 6 inch full HD តាមរយះវីដេអូខាងក្រោមនេះ គឺច្បាស់ល្អ គួរសម។

ក្រៅពីនេះ ក្នុងវីដេអូក៏បានបង្ហាញឲ្យឃើញថា G Flex ត្រូវបានរចនាម៉ូតមានប៊ូតុររឹង ចុចនៅផ្នែកខាងក្រោយ ដូចនឹង LG G2 ដែរ។ ប៊ូតុងបិទបើកអេក្រង់ គឺស្ថិតនៅកណ្តាល នៃប៊ូតុងដំឡើងបន្ថយសម្លេង។ នៅផ្នែកខាងលើនៃប៊ូតុងនោះ គឺជា camera 13MP រួមជាមួយ flash LED។

/

បណ្តាព័ត៌មានស្តីពី CPU របស់ LG G Flex គឺមិនត្រូវបានបង្ហាញឲ្យឃើញនៅក្នុងវីដេអូនេះទេ ប៉ុន្តែវាស្ទើរតែច្បាស់លាស់ហើយដែលថា ស្មាតហ្វូនអេក្រង់នេះ មានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែលនឹង LG G2 ដែរ។ លទ្ធភាពច្រើន វានឹងត្រូវបានបំពាក់នូវ CPU Snapdragon 800 Quad Core ល្បឿន 2.3 GHz, GPU Adreno 320 និង RAM 2GB។

/

ជាក់ស្តែងបើតាម Federico Ini, LG នឹងបង្ហាញខ្លួន G Flex តែនៅលើទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ។ បច្ចុប្បន្នព័ត៌មានស្តីពីតំលៃលក់ និងថ្ងៃបង្ហាញខ្លួនស្មាតហ្វូនអេក្រង់កោងនេះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- តំលៃលក់ iPad Air និង iPad Mini Retina នៅលើទីផ្សារ ប្រទេសជិត កម្ពុជា- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

ប្រែសម្រួល៖ សិលាប្រភព៖ Vreview