គេហទំព័រ Engadget ទើបតែបង្ហោះនូវរូបភាពបីសន្លឹក ដែលត្រូវបានគេចាត់ទុកថាវាគឺជាស្មាតហ្វូនG Flex ដែលជាស្មាតហ្វូនមានអេក្រង់កោងរបស់ LG ហើយត្រូវបានចចាមអារាម កាលពីរយះពេលកន្លងទៅ ថ្មីៗនេះ។ តាមប្រភពបានឲ្យដឹងថា G Flex នឹងត្រូវធ្វើការបង្ហាញខ្លួននៅខែក្រោយ ប៉ុន្តែពេលវេលាជាក់លាក់ តំលៃលក់ និងរូបសណ្ឋាន Hardware នៅតែស្ថិតក្នុងអាថ៌កំបាំង។
បើយើងក្រឡេកមើលទៅរូបភាពដែលលេចធ្លាយនេះ យើងឃើញថា G Flex មិនមានប៊ូតុងរឹង សំរាប់ចុចនៅផ្នែកខាងមុខទេ។ ផ្នែកកខាងមុខទាំងអស់របស់វា មានរាងហាក់ដូចជាបន្ទះដែកមួយ កោងពីលើដល់ក្រោម គឺផ្ទុយពី Galaxy Round របស់ Samsung ដែលកោងពីខាងឆ្វេង មកស្តាំ។
បច្ចុប្បន្ន LG និង Samsung គឺជាក្រុមហ៊ុនផលិតពីរ ដែលបានធ្វើការបង្ហាញណែនាំ ផលិតផលមានអេក្រង់កោង ទាំងស្មាតហ្វូន និងទូរទស្សន៍។ Samsung មានភាពរហ័សជាងគេបន្តិច ក្នុងការដាក់បង្ហាញGalaxy Round ដែលជាស្មាតហ្វូន Android ដំបូងគេមានអេក្រង់កោង។ ជាក់ស្តែង តំលៃរបស់វា ស្ថិតនៅក្នុងតំលៃខ្ពស់ គឺជាង ១០០០ ដុល្លារ ហើយទើបតែដាក់បង្ហាញនៅ ប្រទេសកូរ៉េខាងត្បូងតែមួយប៉ុណ្ណោះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple អាចនឹងបង្ហាញ Laptop Macbook Retina 12 inch រួមជាមួយ iPad 9,7 ថ្មី និង iMac តំលៃថោក នៅឆ្នាំក្រោយ- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?- មានដឹងអត់ថា iPhone 5S Gold ស្រកថ្លៃមកនៅក្រោម មួយពាន់ដុល្លារហើយ
- iPhone 5S ជួបកំហុស Error លេចចេញអេក្រង់ពណ៌ខៀវ ដូចនឹង Windows (មានវីដេអូ)
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលាប្រភព៖ inhte