ការ៉ាជី៖ កោះថ្មីមួយបានកើតឡើង នៅក្នុងសមុទ្រអារ៉ាបៀន ដោយវាបានបង្កើត ជាការបន្ទុះ ភ្នំភ្លើងមួយកាលពី ថ្ងៃអង្គារកន្លងទៅថ្មីនេះ ដែលមានទំហំ ៧,៧ រិចទ័រ មិនតែប៉ុណ្ណោះ វាក៏បានសម្លាប់ប្រជាជនប៉ាគីស្ថាន រហូតដល់ពេលនេះបានកើនឡើង ដល់ចំនួន ៣២៨នាក់។
យោងទៅតាមការវាស់ស្ទង់ របស់ក្រុមអ្នកភូមិសាស្រ្តជនជាតិអាម៉េរិក បានឲ្យដឹងថា កោះថ្មីនេះមានប្រវែង ៩៩,៩ ម៉ែត្រ និង មានកំពស់ប្រវែង ១០,៦៦ម៉ែត្រ ដោយបានធ្វើការផុសចេញពីឆ្នេរសមុទ្រ ក្វាដារ បន្ទាប់ពីព្រឹត្តិការណ៍ញ័ររញ្ជួយម្តងរួចមក។
ក្រុមអ្នកភូមិសាស្រ្តបានបន្តទៀតថា នៅតំបន់នោះគឺជាតំបន់ប្រជុំកោះ ហើយត្រូវបានគេជឿជាក់ថា វាត្រូវបានបង្កើតឡើងដោយភ្នំភ្លើងភក់ ដោយនេះគឺជាបាតុភូតមួយ ដែលកើតឡើងនៅពេលភក់ ឬដីសើម ត្រូវបានរមួលចូលគ្នា បន្ទាប់មកទើបវាធ្វើការព្រួសចេញ ដោយមានការគ្របដណ្តប់ នៅលើតំបន់ប្រជុំកោះនោះ។
បច្ចុប្បន្ន ទាហានប៉ាគីស្ថាន កំពុងតែបន្តជួយសង្រ្គោះប្រជាជន ដែលស្ថិតនៅកន្លែងកើតហេតុ ។ នៅក្នុងនោះផងដែរ ក៏មានរថយន្ត របស់ក្រុមទាហានចំនួន ៦គ្រឿង សម្រាប់ធ្វើការដឹកជញ្ជួនស្បៀងអាហារ ថ្នាំសង្កូវ តង់ និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត។
គួរបញ្ជាក់ដែរថា ខេត្តបាឡូជីស្ថាន ដែលទទួលរងគ្រោះខ្លាំង ដោយសាររញ្ជួយដីនោះ គឺជាខេត្តធំជាងគេបំផុត របស់ប្រទេសប៉ាគីស្ថាន ក៏ប៉ុន្តែ មានប្រជាជនរស់នៅតិចតួចប៉ុណ្ណោះ។ វាមានទំហំ ៤៤ភាគរយនៃ ផ្ទៃដីទាំងអស់របស់ប្រទេសប៉ាគីស្ថាន ព្រមទាំងមានប្រជាជនរស់នៅចំនួន ៨លាននាក់ ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ
- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល