ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃពុធ នេះ លើកឡើងអោយដឹង ថា អ្នកជម្ងឺ ២ នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត  ដោយ សារ តែវីរុសផ្លូវដង្ហើម Mers ពីមជ្ឈឹម បូពាហ៍ Middle East Respiratory Syndrome ក្នុងនោះ ករណី   ឆ្លង មានកើនឡើង បន្ថែម ១៣​នាក់ ទៀត ញ៉ាំងអោយតួរលេខ ពលរដ្ឋ កូរ៉េខាងត្បូង ឆ្លងវីរុស Mers មាន ចំនួនសរុបដល់ទៅ ១០៨ នាក់

/

ជនរងគ្រោះ ស្លាប់ ២ នាក់បន្ថែមទៀត គឺជា   អ្នកជម្ងឺមហារីក ខណៈករណីស្លាប់នៅថ្ងៃពុធនេះ បាន ញ៉ាំងអោយ    តួរលេខអ្នកស្លាប់ដោយវីរុស Mers នៅកូរ៉េខាងត្បូង  កើន ឡើងដល់ ៩ នាក់ហើយ ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន សឹង្ហបុរី   CNA អោយដឹងថា ករណីផ្ទុះឡើងនូវវីរុសឆ្លងលើក នេះ បានបណ្តាលអោយ មានការប្រកាសអាសន្ន នៅក្នុង និង  ក្រៅប្រទេស តួយ៉ាង សាលារៀនក្នុង ស្រុកប្រមាណ ២២០០ កន្លែងត្រូវបិទទ្វារជាបណ្តោះអាសន្ន ព្រោះ ជម្ងឺរាតត្បាតផ្លូវដង្ហើមមួយនេះ។ 

/

គួររំឮកថា បណ្តាប្រទេសនៅក្នុង  តំបន់  បានចេញ  សេចក្តី ប្រកាស អាសន្ន ភ្លើងក្រហម ហាមមិន អោយពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង   នោះទេ បើសិនជាគ្មានការចាំបាច់ ក្នុងនោះ មាន ដូចជារដ្ឋាភិបាលទីក្រុង ហុងកុង ដែលបានធ្វើសេចក្តី ប្រកាស  អាសន្ន កាលពីម្សិលមិញ ។ បន្ថែម ពីលើនេះ ប្រភព ពី CNA ដដែល លើកឡើងអោយ   ដឹងថា ការកក់សំបុត្រយន្តហោះ តាមក្រុមហ៊ុន អាកាសចរណ៍  Cathay Pacific ទៅកាន់ប្រទេស កូរ៉េខាងត្បូង   មានការធ្លាក់ចុះ ព្រោះ រអារ នឹងជម្ងឺ ផ្លូវដង្ហើម ប្រភេទនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park បានពន្យា ពេលធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនទៅ   កាន់  សហរដ្ឋអាមេរិក ដើម្បី  បង្ហាញវត្តមាននៅក្នុង ស្រុកជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស ប្រភេទនេះ ។

-  អាន ៖ លោក លី សុវណ្ណ៖ កម្ពុជា កំពុងពង្រឹងប្រព័ន្ធ តាមដានជំងឺ ផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS)

- អាន ៖ ព្រោះ Mers ហុងកុង ចេញសេចក្តីប្រកាស អាសន្ន ហាមពលរដ្ឋខ្លួនធ្វើដំណើរទៅ កូរ៉េខាងត្បូង

 

ប្រែសម្រួល ៖​ កុសល

ប្រភព ៖​ CNA