ព័ត៌មានអន្តរជាតិ ៖ អេហ្ស៊ីប បានគូសបញ្ជាក់អោយដឹងថា ខ្លូនបានធ្វើការវាយប្រហារ ទម្លាក់ គ្រាប់បែក ទៅលើបណ្តាទីតាំង នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម មានមូលដ្ឋាន នៅក្នុង ប្រទេស ល៊ីប៊ី រយៈពេលមួយម៉ោងក្រោយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធខាងលើ បង្ហោះ វីដេអូ បង្ហាញឃើញជាក់ស្តែង មានការសម្លាប់កាត់ក្បាល ជនជាតិអេហ្ស៊ីប ២១ នាក់ ។
ប្រភពសារព័ត៌មានប៊ីប៊ីស៊ី បញ្ជាក់អោយដឹងថា ទូរទស្សន៍រដ្ឋ អេហ្ស៊ីប ផ្សាយ អោយដឹងថា រដ្ឋាភិបាល ប្រទេសខ្លួន បានប្រើប្រើចំណាត់ការក្តៅ វាយប្រហារ ទីតាំងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម រួមមានដូចជា ការកម្ទេចទីតាំងបោះជុំរុំ ទីតាំងហ្វឹកហ្វើន និងទីតាំង ស្តុកអាវុធជាដើម ។ សេចក្តីរាយការណ៍ កន្លងទៅ នេះបញ្ជាក់អោយដឹងថា ប្រធានាធិបតី ប្រទេស អេហ្ស៊ីប លោក Abdel Fattah al-Sisi បញ្ជាក់ក្តែងៗ អោយដឹងថា អេហ្ស៊ីប មានសិទ្ធក្នុងការឆ្លើយតប ប្រឆាំងទៅនឹង ក្រុមឧទ្ទាមដ៏សាហាវ និងព្រៃផ្សៃខាង លើ ។
ឃ្លីបវីដេអូ បង្ហាញឃើញ ក្រុមមនុស្ស ជាជនរងគ្រោះទាំង ២១ នា ក់នោះ ស្ថិតនៅក្នុងឈុតសម្លៀក បំពាក់ អាវពណ៌ទឹកក្រូច រួចបង្ខំអោយ លុតជង្គង់ទៅនឹងដី បន្ទាប់មកធ្វើការ សម្លាប់ កាត់ក្បាលតែម្តង គួរបញ្ជាក់ថា ក្រុមសកម្ម ប្រយុទ្ធ រដ្ឋ អ៊ីស្លាម ជ្រុល និយម IS បានធ្វើការវាយប្រ ហារជាច្រើនលើក ច្រើនសា រួចមកហើយ នៅក្នុងប្រទេស ល៊ីប៊ី ។ ទោះជាយ៉ាងណាក៏ដោយចុះ គេដឹង ថាមានក្រុមសកម្ម ប្រយុទ្ធជាច្រើន មានវត្តមាន និង ប្រតិបត្តិការ នៅក្នុ ងប្រទេស ល៊ីប៊ី ក៏ប៉ុន្តែ ពុំបាន ដឹងជាក់ច្បាស់ នោះ ទេ ថាតើ កម្លាំង និង ឥទ្ធិពល ក្រុម IS រឹងម៉ាំ កម្រិតណានោះ ៕
- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី