ព័ត៌មានអន្តរជាតិ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញពិភពលោកនូវកប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន​   ដែលមិនធ្លាប់មានពីមុនមក  ចាប់តាំងពីសង្រ្គាមលោកលើកទីពីរនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

width=441

ទីភ្នាក់ងារសារព័ត៌មានមួយនេះ បន្ថែមអោយដឹងថា​ កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះមានឈ្មោះថា Izumo មានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រដល់ទៅ ១៤ គ្រឿង  ខណៈពេលដែលវាប្រវែងបណ្តោយដល់ទៅជិត ២៥០​ ម៉ែត្រ និងមានទម្ងន់ដល់ទៅ ១៩,៥០០  តោនឯណោះ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែម បន្ទាប់ពីបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសនេះអោយដឹងថា​​   កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះ  ត្រូវបានសាងសង់ឡើងបន្ទាប់ពីចំណាយសាច់ប្រាក់ជាង ១ ពាន់លានដុល្លារ។

width=437

គួរបញ្ជាក់ផងដែរថាការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុនលើកនេះ     ត្រូវបានធ្វើឡើង  ខណៈពេលដែលប្រទេសនេះក៏កំពុងតែមានបញ្ហាប្រឈម   ក៏ដូចជាមានភាពតានតឹង ជាមួយនឹងប្រទេសចិន  ទៅលើករណីដែនអធិបតេយ្យភាព ប្រជុំកោះ ដែលនៅក្នុងសមុទ្រភាគខាងត្បូងប្រទេសចិន។

width=436

គួររំឭកផងដែរ     ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងជប៉ុន  ក៏កំពុងតែមានបញ្ហាប្រឈមដាក់គ្នា ពោលគឺមានភាពតានតឹងតែម្តង   ស្របពេលដែលប្រទេសទាំងពីរបានអះអាងថា ប្រជុំកោះមួយដែលស្ថិតនៅក្នុងសមុទ្រចិនភាគខាងត្បូង គឺជាកោះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ។ ប្រជុំកោះមួយនោះ ចិនហៅថាDiaoyu  និងប្រទេសជប៉ុនហៅថា Senkaku ។

width=433

ដោយឡែក ការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេ កាលពីថ្ងៃអង្គាររបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ  ត្រូវបានធ្វើឡើង  ស្របជាមួយនឹងឱកាសនៃការរំលឹក​ខួប​ទី ៦៨    និង ​គោរព​វិញ្ញាណក្ខ័ន្ធ  ​អ្នក​ដែល​​​បាន​ស្លាប់ ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក ​អាតូមិច​ របស់សហរដ្ឋអាមេរិក មកលើទីក្រុង ​Hiroshima ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN