ឆ្លើយតបនៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន, លោក CEO Steve Ballmer របស់ Microsoft បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែគិតដល់ ការបង្រួមខ្លី ឈ្មោះហៅរបស់បណ្តាស៊េរីទូរស័ព្ទ ដែលទើបតែទិញពី Nokia។
បន្ទាប់ពីបានចំណាយទឹកប្រាក់ចំនួន ៥,៤៤ ពាន់លាន អឺរ៉ូ (ប្រហាក់ប្រហែល ៧,១៧ ពាន់លាន ដុល្លារ) ក្នុងការទិញផ្នែកទូរស័ព្ទរបស់ Nokia មក, Microsoft អាចធ្វើដំណើរការដោយខ្លួនឯងទាំងផ្នែក Hardware ទាំង Software ក្នុងការផលិតទូរស័ព្ទ Windows Phone។ ជាក់ស្តែង រឿងដាក់ឈ្មោះដល់បណ្តាស៊េរីទូរស័ព្ទ ដែលទើបតែទិញពី Nokia នឹងជួបនូវបញ្ហាពិបាកមួយចំនួន ជាក់ជាមិនខាន។

ខ្ញុំគិតថា ពួកយើងអាចដាក់ឈ្មោះផ្សេងទៀត ដែលល្អជាងមុន បើប្រៀបនឹងឈ្មោះហៅ Nokia Lumia Windows Phone 1020, CEO Steve Ballmer បានប្រាប់ឲ្យដឹង។ បើតាម All Things DigitalMicrosoft អាចនឹងបង្កើតឈ្មោះថ្មី សំរាប់បណ្តាស៊េរីស្មាតហ្វូន ដែលទើបតែទិញបានពី Nokia ជាមួយនឹងតួអក្សរ វែងមិនលើសពី ១០ តួឡើយ៕
ព័ត៌មានពាក់ព័ន្ធ៖ Microsoft ប្រកាសថា នឹងទិញយក Nokia ក្នុងតំលៃសរុប ៥,៤៤ ពាន់លានអឺរ៉ូ
នឹងមិនមានស្មាតហ្វូនណា មាន Brand ឈ្មោះ Nokia ទៀតទេ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ zing