Sultana Begum អាយុ ៦០ឆ្នាំ បាន​រៀបការ​ជាមួយ​ចៅទួត​ប្រុស​របស់​ស្ដេច​ចុងក្រោយ​នៃ​ប្រទេស​ឥណ្ឌា គឺ Bahadur Shah Zafar ហើយ​បច្ចុប្បន្ន រស់នៅក្នុង​ស្ថានភាព​ក្រីក្រ នៅក្នុង​តំបន់​សំបុកកណ្ដុរ​មួយ នៅ​ជាយក្រុង Kolkatta ។

/

Sultana Begum បាន​ធ្លាក់ខ្លួន​ក្រលំបាក បន្ទាប់​ពី​ពី​ស្វាមី​របស់ខ្លួន គឺ​រាជបុត្រា Mirza Bedar Bukht បាន​ចូល​ទិ​រង្គ​ត កាលពី​ឆ្នាំ ១៩៨០

អ្នក​ជំនាន់​មុន​របស់ Begum បានរស់នៅ​ក្នុង​បណ្ដា​វិមាន​ដ៏​ប្រណិត ខណៈដែល​ពួកគេ​គ្រប់គ្រង​រាជាណាចក្រ​មួយ​ដ៏​ធំ និង​សម្បូរ​សប្បាយ។ ប៉ុន្ដែ ជីវភាព​របស់ Begum ខុស​ឆ្ងាយ​ពី​បណ្ដា​មេដឹកនាំ​រាជាណាចក្រ Mughal ។ Begum បច្ចុប្បន្ន រស់នៅក្នុង​តំបន់​សំបុកកណ្ដុរ​មួយ នៅ​ជាយក្រុង Kolkatta ហើយ​កំពុង​ប្រឈមមុខ​នឹង​ភាពក្រីក្រ​របស់​គ្រួសារ។ ចាប់តាំងពី​ស្វាមី​របស់ខ្លួន គឺ​រាជបុត្រា Mirza Bedar Bukht បាន​ចូល​ទិ​រង្គ​ត កាលពី​ឆ្នាំ ១៩៨០ Sultana Begum បាន​ធ្លាក់ខ្លួន​ក្រលំបាក។ ព្រះ​នាង​ត្រូវ​រស់នៅ​ក្នុងផ្ទះ​ដ៏​តូច​មួយ មាន​បន្ទប់​គេង​ចំនួន​ពីរ នៅ Howrah ជា​តំបន់​សំបុកកណ្ដុរ​មួយ​នៅ Kolkatta ។ Sultana Begum ប្រើប្រាស់​ចង្ក្រាន​រួមជាមួយ​អ្នកជិតខាង និង​បោក​ខោអាវ​នៅក្បែរ​ផ្លូវ ព្រមទាំង​ប្រើប្រាស់​ទឹក​សាធារណៈ។

/បច្ចុប្បន្ន បុត្រី​របស់​រាជវង្ស​អង្គ​នេះ កំពុង​រស់នៅ​ជាមួយ​កូនស្រី​មិនទាន់​រៀបការ​ម្នាក់

បើទោះជា​ជាប់​ទាក់ទិន​នឹង​សែស្រឡាយ​រាជវង្ស ចាប់ពី​សតវត្ស​ទី ១៩ Sultana Begum នៅតែ​ពឹង​ទៅលើ​ប្រាក់ខែ​ចូល​និ​វត្ដ​ន៍ ៦,០០០ rupee (៩៥ដុល្លារ​អាមេរិក) ក្នុង​មួយខែ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​សកម្មជន​មនុស្សធម៌​ជាច្រើន បាន​យកចិត្តទុកដាក់​ជាខ្លាំង​ទៅលើ​ស្ថានភាព​គ្រួសារ​របស់​ព្រះ​នាង។ ពួកគេ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ដល់​បណ្ដា​មនុស្ស​ជំនាន់​ក្រោយ​របស់​រាជវង្ស​ឥណ្ឌា ដែលជា​ក្រុមមនុស្ស​ត្រូវបាន​គេ​បំភ្លេចចោល បន្ទាប់ពី​អង់គ្លេស​បានបញ្ចប់​រប​ប​រាជានិយម Mughal ។

/

រាជរ​ង្ស Mughal បាន​បន្សល់​ទុកឱ្យ​ឥណ្ឌា នូវ​ស្ថាបត្យកម្មល្បីៗជាច្រើន ក្នុង​សតវត្ស​ទី ១៦ ១៧ និង ១៨ រួមមាន​ទាំង វិមាន Taj Mahal , បន្ទាយ​ក្រហម , សួន Lahore Shalimar ។ល។

ដោយ ៖ តារាប្រភព ៖ Dailymail