ឥណ្ឌា៖ តាមការអោយដឹងរបស់ ទស្សនាដ្ដី Spott នៃប្រទេសឥណ្ឌាមួយ ដែលបានចុះផ្សាយកាលពីថ្ងៃ សៅរ៍សប្ដាហ៍មុននេះថា មានសត្វសុនខខ្មៅដ៏ធំមួយ អាចងូត និងហែលទឹកដ៏ជ្រៅក្នុងមហាសមុទ្រឥណ្ឌា (Indian Ocean) ជាមួយត្រីផ្សោត (Dolphin) បានយ៉ាងអស្ចារ្យបំផុត។
លោក Ahoy បាននាំ Kira (សុនខ) ទៅកាន់ប៉ែកខាងត្រូងមហាសមុទ្រឥណ្ឌា ដើម្បីដាក់សាកអោយហែលជាមួយត្រី dolphin ជាច្រើន។ លោក Ahoy បាននិយាយថា ឆ្កែរបស់គាត់កាលនៅតូច វាចូលចិត្ដចុះទឹកខ្លាំងណាស់។ ដោយឃើញដូចនេះ លោកក៏បានយកវាទៅជ្រមុជទឹកជារៀងរាល់ថ្ងៃ។ អ្វីដែលអស្ចា្ររ្យ គឺពេលនេះ គឺ Kira អាចមុជទឹកជាមួយ Dolphin បានប្រហែលជា ៣០នាទី ដោយមិនមែនការភ័យខា្លច។លោក Ahoy បានបន្ដថា គាត់ក៏មានភាពងឿងឆ្ងល់ ពីភាពប៉ិនប្រសព្វ និងការដែលមិនចេះខ្លាចរបស់សុនខមួយនេះដែរ។ ហើយនេះជាវីដេអូក្លីប ដែលបង្ហាញពីភាពប៉ិនប្រសព្វនៃសត្វសុនខនេះ។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail