ខ្សែវីដែអូមួយ បានថតផ្តិតជាប់សកម្មភាពរបស់ស្រ្តីមានផ្ទៃពោះម្នាក់ រួមជាមួយក្មេងប្រុសម្នាក់ទៀត បានដើរសំដៅ និងឡើងជិះរថយន្ត Mercedes Benz ដ៏ទំនើបមួយគ្រឿង ដើម្បីរាប់លុយ បន្ទាប់ពីពួកគេ ឈរនៅតាមចិញ្ចើមផ្លូវ សុំទានអ្នកដំណើរ។
...អាន៖ ស្រីស្អាតវ័យក្មេងម្នាក់ បាត់បង់ជីវិត ដោយសារតែរវល់ វក់នឹងការថតរូប Selfie រកមុំដែលស្អាត
នារីម្នាក់ឈ្មោះ Melissa Smith មកពី San Diego រដ្ឋ California សហរដ្ឋអាមេរិច ស្ទើរតែក្អួតព្រួសឈាម នៅពេលដែលរូបគាត់បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពមួយ ដែលក្នុងនោះស្រ្តីពោះធំម្នាក់ រួមជា មួយ ក្មេងប្រុសម្នាក់ទៀត បានដើរចូលទៅក្នុងរថយន្ត Mercedes Benz ដ៏ទំនើបមួយគ្រឿងត្រលប់ទៅផ្ទះ វិញ បន្ទាប់ពីពួកគេទាំងពីរនាក់ បានឈរ និងលុតជង្គង់សុំទាន ពីអ្នកដំណើរ ធ្វើដំណើរឆ្លងកាត់ទី នោះ។
នារីឈ្មោះ Smith បានឲ្យដឹងថា អស់រយះពេញ ២សប្តាហ៍កន្លងមកនេះ រាល់ពេលសុំទាន ពួកគេតែង តែកាន់មកជាមួយនូវផ្ទាំងក្រដាសមួយ ដោយមានសរសេរអក្សរថា សូមមេត្តាជួយផង ដើម្បីទាក់ទាញ ការអាណិតអាសូរ ពីអ្នកដំណើរដែលឆ្លងកាត់ទីនោះ។ មនុស្សជាច្រើននាក់ បានឲ្យលុយពួកគេ។ រយះ ពេលតែ ៥នាទីប៉ុណ្ណោះ មានមនុស្សដល់ទៅ ៥នាក់ បានឲ្យលុយពួកគេ នារីឈ្មោះ Smith និយាយ បញ្ជាក់ឲ្យដឹង។
ទង្វើដូច្នេះចេះតែបន្ត រហូតដល់ថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អ្នកនាង Smith បានឈប់រថយន្តនៅ ជិតនោះដើម្បីចាក់សាំង ក៏ស្រាប់តែបានឃើញពីរនាក់ម្តាយកូនដែលសុំទាននោះ បន្ទាប់ពីធ្វើការងារ រួចហើយ ស្រ្តីជាម្តាយក៏បានដើរទៅជួបបុរសជាសង្សារ ហើយនាំគ្នាឡើងរថយន្ត Mercedes Benz ពណ៌ខ្មៅមួយគ្រឿង ហើយក៏ជិះចេញពីកន្លែងសុំទានទៅ។ រថយន្តនោះមានម៉ាក Mercedes C320 ដែលមានតំលៃប្រហែល ៣៥០០០ ដុល្លារអាមេរិច។
បន្ទាប់ពីបានឃើញទិដ្ឋភាព ស្ទើរតែខ្យល់ចាប់នេះ ភ្លាមៗនោះអ្នកនាង Smith ក៏បានធ្វើការ ដេញតាម មើល និងថតរូបរថយន្ត រួមជាមួយនឹង ស្លាកលេខរថយន្តផងដែរ។ ពួកគេអង្គុយក្នុងរថយន្ត រាប់លុយ បណ្តើរ និយាយគ្នាលេង សើចសប្បាយរីករាយបណ្តើរ។ អ្នកនាង Smith ចែករំលែកបន្ថែម។
កំពុងតែធ្វើដំណើរលើដងផ្លូវ ស្រាប់តែឡាននោះបត់ចូលតំបន់ លក់ទំនិញមួយ នៅផ្លូវ Bonita ហើយ បន្ទាប់មក ស្រ្តីពោះធំ ក៏ចុះពីលើឡាន។ ក្រោយពីចុះពីឡានមក ស្រ្តីម្នាក់នេះ ក៏ឈរកាន់ផ្ទាំងក្រដាស និងសុំទានអ្នកដំណើរ ដូចរាល់លើក។
យោងតាមស្លាកលេខឡាន អ្នកនាង Smith បានរកឃើញអ្នកដែលចុះឈ្មោះធ្វើស្លាកលេខនោះ គឺជា នារីម្នាក់ ដែលកំពុងរស់នៅ វីឡា Escondidio ជាមួយនឹងតំលៃជួល ២៥០០ ដុល្លារ ក្នុងមួយខែ។
ដើម្បីធ្វើការប្តឹង ពីសកម្មភាពបោកប្រាស់របស់នារីសុំទានខាងលើ អ្នកនាង Smith ក៏បានផ្ញើនូវដំណើរ រឿង និងរូបភាពទៅដល់ប៉ុស្តិ៍ទូរទស្សន៍ KGTV។ ជាក់ស្តែងនៅពេលដែលបុគ្កលិកប៉ុស្តិ៍ទូរទស្សន៍ ចុះ ទៅដើម្បីធ្វើការបញ្ជាក់ អ្នកជិតខាងរស់នៅជិតវីឡាពួកគេ (អ្នកសុំទានបោកប្រាស់) បានឲ្យដឹងថា ម្ចាស់ វីឡានោះ បានរើចេញទៅកន្លែងផ្សេងបាត់ហើយ៕
ប្រែសម្រួល៖ សិលាប្រភព៖ Dailymail, kenh14