ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្ស ៣ នាក់ផ្សេងទៀត ក្នុងនោះ ប្រុសពីរនាក់ ស្រីម្នាក់ ត្រូវបានក្រុម ការងាររុករកយន្តហោះ បាត់ខ្លួន AirAsia ជើងហោះហើរ QZ8501 ប្រទះឃើញ   នៅបរិវេណយន្តហោះ មួយនេះបានធ្លាក់ នៅ​​លើផ្ទៃសាគរ សមុទ្រ Java Sea នាព្រឹកមិញនេះ ផ្ទាល់  តែ ម្តង ខណៈចំនួនអ្នក ស្លាប់ក្នុងករណីធ្លាក់យន្តហោះមួយនេះ បានកើនឡើង ជាបន្តបន្ទាប់ ។

/

បន្ថែមពីលើនេះ បើយោងតាមប្រធានក្រុមសង្គ្រោះ និង ស្រាវជ្រាវរុករកថ្នាក់ជាតិ   ប្រទេសឥណ្ឌូនេស៊ី (BASARNAS) អោយដឹងថា ក្នុងចំណោមសាកសព ទាំង ៣ នាក់ រកឃើញ ក្នុង   ប្រតិបត្តិការស្វែងរក នៅថ្ងៃទី ៤ ក្រោយពីយន្តហោះ បាត់ខ្លួន​ ក្នុងនោះ ម្នាក់ជា សាកសព អ្នកបម្រើការ លើយន្តហោះ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានផ្សាយផ្ទាល់ នូវករណីធ្លាក់យន្តហោះ   លើក នេះ អោយដឹងថា រាល់សាកសពទាំងអស់ ដែលបានប្រទះឃើញ នឹងមានការបញ្ជូនទៅកាន់មន្ទីរពទ្យក្នុងស្រុក ដើម្បីធ្វើ ការវិភាគ DNA និងកំណត់អោយបាននូវអត្តសញ្ញាណជនរងគ្រោះទាំងនោះ    ។ គួររំឮកថា មន្ទីរពេទ្យ Bhayankara Hospital ក្នុងក្រុង Surabaya អោយដឹងថា ខ្លួនបានត្រៀម   ខ្លួនរួច  ជា ស្រេច និង ១០០ ហើយ ក្នុងការទទួលយក សាកសពជនរងគ្រោះ ធ្លាក់យន្តហោះ ។

យ៉ាងណាមិញ ខណៈប្រតិបត្តិការ ស្វែងរកសាកសពយន្តហោះបាត់ខ្លួន ឈានចូលដល់ថ្ងៃទី៤នាយក ប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia លោក Tony Fernandes គូសបញ្ជាក់  អោយដឹងថា ៖ លោក កំពុងតែសហការ ក្នុងការដំណើរ គ្រប់រូបភាព ស្តីពី គ្រោះថ្នាក់ធ្លាក់យន្តហោះលើក  នេះ ជាមួយនឹងអា កាសយានដ្ឋាន ក៏ដូចជា មន្ទីរពេទ្យ ក្នុងការត្រៀមនូវសម្បទារូបវ័ន ដែល   ត្រូវការ ជា ចាំបាច់ ខ្ញុំបាទ សង្ឃឹមថា នឹងហោះទៅកាន់ទីតាំងជម្លៀសខ្លួន ដើម្បីធ្វើការថ្លែងអំណរអរគុណ ដល់  អ្នក រាល់គ្នា ក្នុង កិច្ចខិតខំប្រឹងប្រែង រកអោយឃើញទីតាំងធ្លាក់ ខណៈរក្សាបាននូវព័ត៌មានចុងក្រោយបំផុត ជូនចំពោះ ក្រុម   បង ប្អូន  និង  សាច់ញាត្តិ ក្រុម មនុស្ស   បាត់ខ្លួន ( I hope to fly to evacuation site to thank everyone for putting in so much effort in finding the site. And keep everyone informed )៕

- អាន ៖  រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

- អាន ៖  ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

- អាន ៖  ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

 

/

/

/

/

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia