មិនគ្រាន់តែមានកំរិតពន្លឺខ្ពស់ជាង ពណ៌នៃរូបភាពដែលថតពីកាមេរ៉ា Lumia 1020 នៅក្នុងលក្ខខណ្ឌ កណ្តាលវាលលំហ នៅក្នុងផ្ទះ និងលក្ខខណ្ឌខ្វះពន្លឺ គឺសុទ្ធតែ ភ្លឺច្បាស់ ត្រជាក់ភ្នែក ជាងរូបភាពថតចេញពី iPhone 5S។

ដូចនឹងបណ្តាស៊េរី iPhone ជំនាន់មុនៗដែរ iPhone 5S គឺមិនមានជាស្មាតហ្វូន ដែលមានជំនាញខាងថតរូបនោះទេ ប៉ុន្តែ គុណភាពកាមេរ៉ារបស់ iPhone គឺមិនដែលត្រូវបានវាយតំលៃទាបនោះឡើយ។ ទន្ទឹមនឹងនោះ Lumia 1020 របស់ Nokia គឺជាស្មាតហ្វូនមួយដែលផលិតមកដើម្បីថតរូបដោយវាបានបំពាក់នូវកាណុង Carl Zeiss ដ៏ល្បីឈ្មោះរួមជាមួយ Sensor ប្រើបច្ចេកវិទ្យា PureView មានទំហំដល់ទៅ 41 MP។

ដោយសារហេតុផលខាងលើ ការប្រៀបធៀបស្តីពីសមត្ថភាពថតរូប រវាងស្មាតហ្វូនទាំងពីរ គឺមិនសូវមានតុល្យភាពនោះទេ។ ការបង្ហាញនេះ គ្រាន់តែចង់ឲ្យអ្នកទស្សនាបានដឹងពីគុណភាព នៃកាមេរ៉ាថតរូបរបស់ស្មាតហ្វូនទាំងពីរ ដូចម្តេចតែប៉ុណ្ណោះ ពិតណាស់រូបភាពដែលថតរូបចេញពី iPhone 5S គឺមិនច្បាស់ដូច រូបភាពថតចេញពី Lumia 1020 ឡើយ។

ទស្សនារូបភាពនៃការប្រៀបធៀបនេះ ដូចតទៅ៖

/

/

/

/

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Nokia កំពុងសម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)- iPhone 5S និង 5C ទើបតែដាកើលក់ភ្លាម ត្រូវបានគេយកមកធ្វើ ទារុណកម្មទៅហើយ(មានវីដេអូ)- iPhone 5 ស្រកតំលៃតិចតួច ចំពោះការជិតមកដល់នៃ iPhone 5S និង 5C- ៣៦% iDevice ត្រូវបានអាប់ឌេតឡើង iOS 7

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zng