ព័ត៌មានអន្តរជាតិ ៖ មនុស្សច្រើនជាង ៤០០ នាក់ ត្រូវបានអះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត នៅក្នុងអំពើហឹង្សាទូទាំងប្រទេស បន្ទាប់ពីកងកម្លាំងប្រទេសអេហ្ស៊ីប បើកការបាញ់ប្រហារ ខណៈពេលដែលពួកគេបានព្យាយាម បោសសំអាតជុំរុំពួកតវ៉ាប្រឆាំងទម្លាក់លោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi នៅក្នុងទីក្រុង Cairo ។
គួររំឭកផងដែរថា ក្រុងមួយនេះ បានប្រកាសអាសន្ន បន្ទាប់ពីកើតមានជាអំពើហឹង្សាសាយភាយស្ទើរតែទូទាំងប្រទេស ដែលនៅក្នុងនោះក៏រួមមាន ក្រុង Alexandria ផងដែរ ។ ចលនាអំពើហឹង្សាសាយភាយទូទាំងប្រទេសនេះ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាល បានអះអាង អោយដឹងថា ចំនួននៃអ្នកស្លាប់បាត់ បង់ជីវិតច្រើនជាង៤០០ នាក់ ក្នុងនោះ ៤៣ នាក់ គឺជាមន្រ្តីប៉ូលីស ស្របពេលដែលក្រុមមនុស្សរាប់រយនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Hazem Al Beblawi បានថ្លែងថា លោកនៅតែមានការប្តេជ្ញាចិត្ត ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្រោមរដ្ឋស៊ីវិលមួយអោយខានតែបាន។

ក៏ប៉ុន្តែ គាត់បានបង្ហាញនូវភក្គីភាពថា ការប្រើប្រាស់កម្លាំងយោធាទៅលើជនស៊ីវិល គឺបានសាបព្រួសភាពវឹកវរទូទាំងប្រទេស ពោលគឺ ធ្វើការវាយប្រហារទៅលើប្រជាពលរដ្ឋ ក៏ដូចជាធ្វើការវាយប្រហារទៅលើទ្រព្យសម្បត្តិរដ្ឋ និងឯកជន ។ លើសពីនេះ គាត់បានបញ្ជាក់បន្ថែមអោយដឹងថា រដ្ឋមួយនេះ ត្រូវការធ្វើការអន្តរាគមន៍ ដើម្បីស្តារមកវិញនូវសន្តិសុខ ក៏ដូចជាស្ថេរភាពសង្គម គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ប្រកាសខ្លួនក្នុងភាពអាសន្ននោះទេលុះត្រាតែមានភាពចាំបាច់ជាទីបំផុត។

រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក John Kerry បានហៅព្រឹត្តិការណ៍មួយនេះថា គួរអោយសង្វេគ។ អំពើហឹង្សា នឹងមិនបង្កើតបញ្ហាស្មុគស្មាញយូរអង្វែងនោះទេ សម្រាប់អនាគតរបស់ប្រទេសអេហ្ស៊ីប តែអំពើហឹង្សា ជាចលករបង្អាក់ដំណើរការនៃការផ្លាស់ប្តូរមួយដ៏ត្រឹមត្រូវ។
គួររំឭកផងដែរថា អនុប្រធានាធិបតីអេហ្ស៊ីប Mohamed ElBaradei ក៏បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួនដែរ ខណៈពេលដែល អ្នកនយោបាយមានឥទ្ធិពល ពីររូបផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន។
អ្នកយកសារព័ត៌មាននាំមុខ របស់សារព័ត៌មានស្កាយ លោក Sam Kiley អោយដឹងថា គាត់មិនធ្លាប់បានឃើញ ការវាយប្រហារបែបនេះទាល់តែសោះ ពោលគឺ កងកម្លាំងរដ្ឋាភិបាលប្រដាប់ទៅដោយអាវុធគ្រប់ដៃ បានបើកការវាយប្រហារ បាញ់គ្រាប់ពិតដោយប្រើកាំភ្លើង AK-47 , M16 ទៅលើក្រុមបាតុករ ជាជនស៊ីវិល ដែលមិនមានអាវុធនៅក្នុងដៃទាល់តែសោះអំឡុងពេលនៃការបោសសំអាតជំរុំក្រុមបាតុករ ដែលពោរពេញទៅដោយស្រ្តីភេទ និងកុមារ ។

ផ្ទុយទៅវិញ បើយោងតាមសម្តីលោក William Hague រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសអោយដឹងថា គាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះករណីកើតជាអំពើហឹង្សាទូទាំងប្រទេសអេហ្ស៊ីប និង មានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតពីគ្រប់ភាគី
លោកបានបន្ថែមថា ៖ ខ្ញុំសូមធ្វើការថ្កោលទោស ទៅលើការប្រើប្រាស់កម្លាំងអាវុធ ក្នុងការបោសសំអាតជុំរុំបាតុករតវ៉ាប្រឆាំង ដោយនឹងមានការហៅ កងកម្លាំងចុះធ្វើកិច្ចអន្តរាគមន៍រារាំងជាបន្ទាន់ នៅក្នុងនោះ ប្រទេស Qatar ទួរគី អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត បានធ្វើការរិះគន់ទៅនឹងការបង្រាបសម្លាប់លើកនេះ៕
ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖
- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ- ចេញផ្សាយវីដេអូ ក្រុមកុលសម្ព័ន្ធ រស់នៅក្នុងព្រៃអាម៉ាសូន ជាលើកដំបូង- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ