ព័ត៌មានអន្តរជាតិ ៖ ខ្បល់ព្យុះទីហ្វុងត្រូវបានគេរំពឹងទុកថា អាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ធម្មជាតិរអិលបាក់ដី នៅតាមបណ្តាខេត្តមួយចំនួនរបស់ប្រទេសចិន  ដូចជាខេត្ត Fujianនិងខេត្ត Zhejiang ជាដើម នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។

អាជ្ញាធរដែនសមុទ្ររបស់ប្រទេសនេះ  បានចេញសេចក្តីថ្លែងការណ៍ប្រកាសអាសន្ន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដល់ប្រជាពលរដ្ឋគ្រប់រូប អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈពេលបណ្តាខេត្តមួយចំនួន ដែលមានព្រំប្រទល់ដែនជាប់នឹងមាត់សមុទ្រនោះ ក៏កំពុងតែប្រឈមនឹងការវាយប្រហារពីសំណាក់ខ្បល់ព្យុះទីហ្វុង Fitow ។

width=448

បន្ថែមពីលើនេះទៀត អាជ្ញាធរប្រចាំតំបន់ បានទទូចអោយក្រុមមនុស្ស ដែលមានវត្តមាននៅលើផ្ទៃទឹកសមុទ្រ ប្រញ៉ាប់ត្រលប់មកដីគោកវិញ ពីព្រោះថា ខ្បល់ព្យុះទីហ្វុងមួយនេះ  ពិតជាមានឥទ្ធិពលខ្លាំងគ្រាន់បើ ពោលគឺ ទឹករលកអាចមានកំពស់ដល់ទៅ ២០ ម៉ែត្រ  និងអាចមានល្បឿនដល់ទៅ ១៨ គ.ម ក្នុងមួយម៉ោង ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលនេះ  បានអះអាងបន្ថែមអោយដឹងថា ជាមួយនឹងការត្រៀមបង្ការទុកមុននៃការមកដល់គ្រោះថ្នាក់ធម្មជាតិ ខ្បល់ព្យុះទីហ្វុងមួយនេះ រាល់ជើងហោះហើរ កន្លែងកំសាន្ត ក៏ដូចជា ការធ្វើដំណើរតាមផ្លូវរថភ្លើងឆ្លងកាត់ តំបន់ដែលអាចនឹងមានគ្រោះធម្មជាតិ ត្រូវបានគេលុបចោល និងពន្យាពេល។

គួររំឭកផងដែរថា   ខ្បល់ព្យុះដ៏មានឥទ្ធិពលមួយនេះ  ត្រូវបានគេរំពឹងទុកថា  នឹងមកដល់ប្រទេសចិន នាព្រឹកព្រលឹមថ្ងៃច័ន្ទនេះ ខណៈពេលយប់ថ្ងៃអាទិត្យ  កន្លងទៅ  ប្រទេសនេះ បានប្រឈមនឹងការធ្លាក់ភ្លៀងមួយមេយ៉ាងធំ   ដែលនាំអោយមានការជម្លៀសប្រជាពលរដ្ឋប្រមាណជាង ២០០,០០០ នាក់ ទៅកាន់ទីទួល មានសុវត្ថិភាព ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)

ដោយ ៖ សំណាងប្រភព ៖ chinadaily