តាមប្រភពពីទំព័រហ្វេសប៊ុករបស់ហាងលក់ទូរស័ព្ទទំនើប នីកាកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ហាងនឹងនាំចូលមកដល់នូវ ស្មាតហ្វូនស៊េរីថ្មីដែល Apple ទើបតែបានបង្ហាញខ្លួន កាលពីថ្ងៃទី ១០ ខែកញ្ញា កន្លងទៅនេះ គឺ iPhone 5C នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ ពោលគឺ ក្រោយរយះពេលពីរថ្ងៃ ដែលក្រុមហ៊ុន Apple ដាក់លក់ស្មាតហ្វូននេះ ជាផ្លូវការ។ សំរាប់តំលៃលក់ជាក់ស្តែងវិញ ខាងហាងនីកា នៅមិនទាន់អាចបង្ហើបឲ្យដឹង តំលៃជាក់លាក់ណាមួយបាន នៅឡើយទេ។
បើតាមការប្រកាសរបស់ Apple តំលៃលក់របស់ iPhone 5C នៅសហរដ្ឋអាមេរិច ដែលនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា សំរាប់ Version 16 GB មានតំលៃ ៥៤៩ ដុល្លារ និង ៦៤៩ដុល្លារ សំរាប់ Version 32 GB។ តំលៃលក់នៅលើទីផ្សារដទៃផ្សេងទៀតក្រៅពី សហរដ្ឋអាមេរិចសូមចុចត្រង់នេះ ។
iPhone 5C គឺជាស្មាតហ្វូនមួយ ដែលខាង Apple បញ្ជាក់ថា វាផលិតឡើងដើម្បីជំនួស iPhone 5(iPhone 5 ត្រូវបានឈប់ធ្វើការផលិត ពេល iPhone 5C បង្ហាញខ្លួន) ដោយ iPhone 5C បានបំពាក់នូវរូបសណ្ឋាន Hardware ដូចទៅនឹង iPhone 5 ដោយខុសត្រង់សំបកធ្វើពីជ័រ និងមានច្រើនពណ៌សំរាប់ជ្រើសរើស។
គួរបញ្ជាក់ផងដែរថា ការបង្ហាញខ្លួននៃ iPhone 5S និង iPhone 5C មិនបានធ្វើឲ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលអ្វីឡើយ ហើយភាគហ៊ុន របស់ Apple ក៏ធ្លាក់ចុះ ជាបន្តបន្ទាប់ ក្រោយពី iPhoneថ្មី បង្ហាញខ្លួន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C- តម្រង់ជួររង់ចាំទិញ iPhone 5S បើទោះជាមានព្យុះភ្លៀងយ៉ាងណា ក៏ដោយ (មានវីដេអូ)- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលា