ព័ត៌មានអន្តរជាតិ ៖ ផ្នូរ ច្រើនជាង ៣០ កន្លែង ត្រូវបានគេប្រទះឃើញ នៅទីតាំងបោះជុំរុំ ព្រៃជ្រៅដែល គេបោះបង់ចោល ភាគខាងត្បូង ប្រទេសថៃ ខណៈទីតាំងនេះផ្ទាល់ ជា  ទូទៅ​  មាន សកម្មភាពរត់ពន្ធ មនុស្សខុសច្បាប់ ។

/

ប្រភពពីសារព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ មន្រ្តីប៉ូលីសប្រទេសថៃក៏បានប្រទះឃើញបុរសម្នាក់ ដេកឈឺ មានសភាពទ្រុឌទ្រោមខ្លាំង និង រកឃើញសាកសពផ្សេងទៀត មានវត្តមាន   នៅក្បែរផ្នូរទាំង នោះ ។ សាកសពមួយចំនួន ត្រូវបានក្រុមការងារ ជីកគាស់ កកាយ យកចេញពីបណ្តាផ្នូរ ក្នុងព្រៃជ្រៅ ទាំងនោះ ខណៈ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើពួកគេគឺជាអ្នកណាអោយប្រាកដនិងស្លាប់យ៉ាង ដូចម្តេច ប៉ុន្តែ ជាជំហានដំបូង មន្រ្តីប៉ូលីសថៃ មានជំនឿជាក់អោយដឹងថា ទំនង ជា  សាកសព បណ្តា ជនអន្តោប្រវេសន៍ ពីប្រទេស មីយ៉ាន់ម៉ា និង បង់ក្លាដេស 

/

/

បោះបង់ចោល

អ្នកនាំពាក្យអោយស្នងការប៉ូលីសជាតិ លោក Prawut Thawornsiri ផ្តល់   ជា កិច្ចសម្ភាសន៍ ដល់សារ ព័ត៌មាន AFP អោយដឹងថា ៖ ពួកយើងបាន  រក  ឃើញ ផ្នូរ ដល់ទៅ ៣២ ផ្នូរ ក្នុង  នោះ មានសាកសព មនុស្សម្នាក់ឬច្រើននាក់ នៅក្នុងផ្នូរទាំងនោះ ហើយពួកយើងត្រូវតែបន្តការអត់ធ្មត់ និងរង់ចាំមើល ការ តាមដាននិងស៊ើបអង្កេតជាមុនសិន ។ លោក   បន្ត  អោយមានការលើកឡើង ប្រកបដោយជំនឿជាក់ អោយដឹងថា ៖ ឈ្មួញរត់ពន្ធ មនុស្សខុសច្បាប់ ទំនងជា បោះបង់ចោល នូវជនអន្តោប្រវេសន៍ណាមួយ ដែលឈឺ កាលពី ២ ថ្ងៃកន្លងទៅនេះ អំឡុងពេល ដែល ពួកគេ ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ដែន ពី ថៃ ទៅកាន់ម៉ាឡេស៊ី ៕

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី