ព័ត៌មានអន្តរជាតិ ៖ ពាណិជ្ជកម្មទីផ្សារភាគហ៊ុនក្រុមហ៊ុនវិនិយោគឯកជនធំបំផុតរបស់ចិន Fosun International ត្រូវបានផ្អាក ពីការជួយដូរ របស់ខ្លួនហើយ នេះយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ភាគរង្គោះរង្គើ ពាក់ព័ន្ធនឹងផ្សារភាគហ៊ុនលើកនេះ អាចកើតឡើងទៅបាន ចំពេលដែល ម្ចាស់ក្រុម ហ៊ុនដែលជាបេក្ខភាពសេដ្ឋល្បីឈ្មោះលំដាប់ជួរមុខនោះបាត់ខ្លួនបាត់ទៅហើយ ពោល សេដ្ឋី Guo Guangchang ពុំទាន់ បាន ដឹង ជាក់ច្បាស់ថានៅទីណាអោយពិតប្រាកដនោះទេ ចាប់ តាំងពីមិន អាចទាក់ទងគាត់បាន វេលារសៀល ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ។ របាយការណ៍ បញ្ជាក់ឲ្យដឹង ថា ក្រុមហ៊ុនវិនិយោគឯកជនធំបំផុតរបស់ចិន Fosun International គឺរកស៊ី ជួយដូរទៅលើវិស័យធានារ៉ាប់រង អចលនាទ្រព្យជាដើម មិនត្រឹមតែប៉ុណ្ណោះ Fosun International គឺជាម្ចាស់ក្រុមហ៊ុន បារាំង Club Med ថែមទៀតផង ។ ប្រភពបញ្ជាក់ អោយ ដឹងថា លោក Guo Guangchang គឺជា សេដ្ឋីល្បីឈ្មោះមួយ របស់ប្រទេសចិន ។
សារព័ត៌មានអនឡាញ បន្ទាប់ពីដកស្រង់ សម្តី ពីប្រភពសុំមិនបញ្ចេញឈ្មោះ អោយដឹងថា បណ្តា ក្រុមបុគ្គលិក ក្រុមហ៊ុន Fosun មិនអាចទាក់ទងលោក Guo ចាប់តាំងពីវេលា រសៀលថ្ងៃព្រហស្ប ត្តិ៍ ។ ច្រើនជាងនេះទៅទៀត ប្រភពដដែល បានដកស្រង់សារពីប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម អោយដឹងថា មានគេឃើញវត្តមាន លោក Guo ចុងក្រោយបំផុត ជាមួយ នឹងមន្រ្តីប៉ូលីសទីក្រុង សៀងហៃ ប្រទេសចិន ។
របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមហ៊ុន Fosun International គឺជាក្រុមហ៊ុនមេ ត្រួតពិនិត្យ ពី លើក្រុមហ៊ុន Fosun Group មានមូលដ្ឋាន ក្នុងទីក្រុង សៀងហៃ ប្រទេសចិន ។ គួររំឮកថា ករណី បាត់ខ្លួន សេដ្ឋីល្បីឈ្មោះ លំដាប់ជួរមុខលើកនេះ នាំអោយសាធារណជន គិតថា លោកត្រូវបានជាប់អន្ទាក់ដោយយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ ប្រធានាធិបតី លោកXi Jinping ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី