ត្រូវរង់ចាំដល់ថ្ងៃទី ២០ ខែកញ្ញា ទើប iPhone 5S ត្រូវបានចែកចាយនៅលើទីផ្សារ ប៉ុន្តែ Appleបានអនុញ្ញាតឲ្យក្រុមហ៊ុន Fashion ល្បីឈ្មោះ Burberry ប្រើប្រាស់ផលិតផលមុនគេ។

ពិធីបង្ហាញផលិតផល Fashion 2014 របស់ Burberry ដែលនឹងប្រារព្ធនៅ London (អង់គ្លេស)នៅថ្ងៃទី ១៦ ខែកញ្ញា គឺមុន៤ថ្ងៃ ថ្ងៃដែល Apple ចែកចាយដាក់លក់ iPhone 5S។ តាមរយះនេះ Apple បានយល់ព្រមផ្គត់ផ្គង់ស្មាតហ្វូនថ្មីរបស់ខ្លួនដល់ Burberry មុន ដើម្បីឲ្យក្រុមហ៊ុននេះ ធ្វើបទរាយការណ៍ព្រឹត្តិការណ៍ តាមរយះកាណុងកាមេរ៉ា iPhone 5S។

កាមេរ៉ារបស់ iPhone 5S នៅតែមានទំហំ 8 megapixel ប៉ុន្តែប្រើប្រាស់កាណុង f/2.2 ជាមួយប្រវែង Sensor កើនឡើងជាងមុន 15% បើប្រៀបជាមួយ iPhone 5 ដែលកត្តានេះសន្យាថា នឹងនាំមកនូវរូបភាពស្អាតៗ ច្បាស់ល្អជាងមុន ក្នុងលក្ខខណ្ឌខ្វះពន្លឺ។

Burberry បានបង្ហោះរូបភាពមួយចំនួន និងវីដេអូ ដែលថតសាកល្បងពីកាមេរ៉ារបស់ iPhone 5S សូមទស្សនាដូចតទៅ៖

/

/

/

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ Vexpress