ព័ត៌មានអន្តរជាតិ ៖ ថ្មីនេះ បើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន divaasia បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិម៉ាឡេស៊ី វ័យ ៣៥ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានធ្វើដំណើរ ដោយធ្វើការហោះហើររាប់ពាន់គីឡូម៉ែត្រ ទៅប្រទេសចិន ដើម្បីបានរៀបការជាមួយនឹងបុរសពិការម្នាក់។

នាង Gan Sook Ying មកពីទីក្រុង Kuala Lumpur បានក្លាយជាមិត្តលោក Li Kangyu វ័យ៣៨ ឆ្នាំរូបនេះ តាំងពីខែមិថុនា ឆ្នាំ ២០១១ មកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នា និងChat តាមប្រព័ន្ធអ៊ិនធើណេត។ គួររំឭកផងដែរថា លោក Li Kangyu ជាពលរដ្ឋកើតនៅក្នុងក្រុង Tangs-han ខេត្ត Hebei ប្រទេសចិន លោកមានជម្ងឺម្យ៉ាងដែលគេអោយឈ្មោះថា ( rheumatoid arthritis) ជាហេតុនាំអោយលោកពិការយ៉ាងដូច្នេះ។

នាង Gan បានបញ្ជាក់អោយដឹងថា ដំបូងនាងពិតជាចាប់អារម្មណ៍រឿងលោក Kangyu ជាខ្លាំង ក៏ប៉ុន្តែយូរៗទៅ បន្ទាប់ពីនាងបាន ចំណាយពេលទៅលេងគាត់ដល់ទៅ ៣ ដងនៅឯប្រទេសចិននោះ នាង Gan ក៏បានចាប់ផ្តើមកោតសរសើរនាង និង លង់ស្រឡាញ់គាត់តែម្តង។
សារព័ត៌មាន Sin Chew Daily ចេញផ្សាយអោយដឹងថា ស្ថានភាពលោក Kangyu បានចាប់ផ្តើមទៅជាអាក្រក់ៗ តាំងពីគាត់មានវ័យទើបតែ ៧ ឆ្នាំមកម្ល៉េះ លុះក្រោយមក គាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ និងមិនអាចងើបចេញពីគ្រែបាន។

លោក Kangyu និង Gan បានចុះសំបុត្រអាពាហ៍ពិពាហ៍រួមគ្នា នៅឯនាយកដ្ឋានកិច្ចការស៊ីវិលខេត្ត កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងផុតទៅថ្មីៗនេះ ដោយនឹងមានរៀបចំជាកម្មវិធីរៀបមង្គលការនៅថ្ងៃទី ៨ ខែមិថុនា ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ
ដំបូងឡើយ ទំនាក់ទំនងមួយនេះ ត្រូវបានក្រុមគ្រួសាររបស់ពួកគេបានជំទាស់ ដោយឡែកបន្ទាប់ពីធ្វើដំណើរទស្សនកិច្ចពីសំណាក់បងប្អូន នាង Gan ទៅលេងលោក Kangyu កាលពីឆ្នាំកន្លងទៅ ទំនាក់ទំនងមួយនេះ បែរជាត្រូវបានទទួលស្គាល់ និងយល់ស្របទៅវិញ៕




* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលទស្សនិកជន និយមអាន ៖
- Olinguito ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (Video)- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ
ដោយ ៖ ពិសីប្រភព ៖ Divaasia