ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសស៊ិនហួរ កាលពីវេលាព្រឹកថ្ងៃព្រហស្បត្តិ៍ទី ១៧ ព្រឹកមិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា យ៉ាងហោចណាស់ មានមនុស្សមានមនុស្ស ៤៩ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយមានឧបទ្ទេវហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ ចូលទៅក្នុងទន្លេមេគង្គ ។ ឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះលើកនេះ អាចកើតឡើងទៅបានទំនងមកពីបើកទៅប៉ះនឹងកម្លាំងខ្សល់ដ៏ខ្លាំង អំឡុងពេលនៃការចុះចត។

គួរបញ្ជាក់ផងដែរ ឧបទ្ទេវហេតុដែលជាករណីធ្លាក់យន្តហោះខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធ ម្សិលមិញនេះ នៅជិតខេត្តចម្ប៉ាសាក់ ដែលមានព្រំប្រពល់ដែនជាប់នឹងប្រទេសកម្ពុជា និងប្រទេសថៃ ។ អាជ្ញាធរក្នុងស្រុក បានអះអាងអោយដឹងថានៅលើយន្តហោះមួយគ្រឿងនោះ មានអ្នកដំណើរ ៤៤ នាក់ និងបុគ្គលិកបម្រើការ ៥ នាក់ផ្សេងទៀត ដោយយន្តហោះមួយនេះ ធ្វើដំណើរហោះចេញពីទីក្រុង Vientiane ។

ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់បន្ថែមថា រាល់បេក្ខភាពដែលជាអ្នកធ្វើដំណើរទាំងអស់នោះ រួមមានសញ្ជាតិដូចជា ជនជាតិឡាវ បារាំង អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ ក៏ដូចជាជនជាតិអាមេរិកជាដើម៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ