ព័ត៌មានរូបភាព ៖ ឆ្លៀតនៅក្នុងឱកាសនេះ ដោយមានការដកស្រង់អត្ថបទផ្សាយពីគេហទំព័ត៌មានបរទេស ទំព័រសារព័ត៌មានយើងខ្ញុំ  សូមនាំអារម្មណ៍មិត្តអ្នកអាន  ងាកក្រឡេកមកមើលនូវអត្ថបទសារព័ត៌មានរូបភាព  កំពូលបេក្ខភាពមនុស្ស  មានសំណាងអាក្រក់ជាងគេបំផុត មកពីជុំវិញពិភពលោក    ។ ដូច្នេះ  ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ  មានតែធ្វើការតាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

width=436លោកតា Tsutomu Yamaguchi ជនជាតិជប៉ុន    បេក្ខភាព ដែលបានជួបនឹងគ្រោះអាក្រក់ផ្ទួន ការទម្លាក់គ្រាប់អាទូមិកនៅក្រុង Hiroshima និង Nagasaki ។គាត់បានស្លាប់ក្នុងជន្មាយុ ៩៣ ក្នុងឆ្នាំ ២០១០ ដោយសារតែជម្ងឺមហារីកក្រពះ។  នៅក្នុងអំឡុងឆ្នាំ ២០០៩ រដ្ឋាភិបាលប្រទេសជប៉ុន បានទទួលស្គាល់លោកតា   ថាជាបេក្ខភាព តែមួយគត់ដែលអាចរស់រានមានជីវិត ខណៈជួបនឹងការទម្លាក់គ្រាប់បែកប្រល័យលោកទាំងពីរលើកនោះ ។

width=436លោក Erik Norrie ជាពលរដ្ឋមកពីរដ្ឋ Florida    សហរដ្ឋអាមេរិក  ក៏បានក្លាយជាបេក្ខភាពដែលមានសំណាងអាក្រក់ជាងគេបំផុតលើលោកផងដែរ បន្ទាប់ពីគាត់ត្រូវបានឆ្លាមកំណាចវាយប្រហារ រន្ទះបាញ់ ក៏ដូចជាត្រូវពស់ចឹក។

width=436លោក Calamity John វ័យ ៥៤ ឆ្នាំ  ជាជនជាតិអង់គ្លេស សារព័ត៌មានក្នុងស្រុកបានចេញផ្សាយអោយដឹងថា គាត់គឺជាមនុស្សដែលមានភ័ព្ទសំណាងអាក្រក់ជាងគេបំផុត ពោលគឺបានជួបនឹងឧបទ្ទេវហេតុដល់ទៅ ១៦ ដងក្នុងនោះរួមមាន​​  ត្រូវរន្ទះបាញ់ រអិលធ្លាក់ពីលើភ្នំ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ៣ ផ្សេងៗទៀតផងដែរ។

width=435បុរសម្នាក់ មានឈ្មោះថា John Wade Agan ជាពលរដ្ឋមកពីរដ្ឋ Florida  សហរដ្ឋអាមេរិកបេក្ខភាពរូបនេះ    ត្រូវបានក្រុមឧក្រិដ្ឋជនចាក់ចំដើមទ្រូង ត្រូវរន្ទះបាញ់  ក៏ដូចជាត្រូវពស់ពីរក្បាលចឹកផងដែរ។

width=435លោកស្រី Melanie Martinez ជាពលរដ្ឋមកពីរដ្ឋ Louisiana សហរដ្ឋអាមេរិក។ លោកស្រីផ្ទាល់បានបាត់បង់ផ្ទះសម្បែង  ដល់ទៅ ៤  ដងឯណោះ   បន្ទាប់ពីលោកស្រី  បានជួបនឹងគ្រោះថ្នាក់ធម្មជាតិ ព្បុះកំបុតត្បូងដល់ទៅ ៥ ដង៕

ដើម្បីអាចទស្សនាបាន​ នូវព័ត៌មានរូបភាពមួយចំនួនផ្សេងៗទៀត សូមចុចត្រង់នេះ

ដោយ ៖  ពិសីប្រភព ៖ online