(ពិភពលោក)៖ ស្របពេលករណីឃាតកម្មលើបងប្រុសលោក គីម ជុនអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ត្រូវបានភ្នាក់ងារចារកម្មមានទាំងស្រ្តី បានសម្លាប់ដោយថ្នាំបំពុល​​ នៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, សូមបង្ហាញព័ត៌មានអំពីភ្នាក់ងារចារនារីដែលមានសម្រស់ស្អាត និងឈ្លាសវៃ ជាងគេទាំង១០លើពិភពលោក។ កាលៈទេសៈខ្លះស្ត្រីអាចបំពេញការងារចារកិច្ចនេះបានល្អជាងបុរសទៅទៀត។

ហេតុនេះហើយបានជាមានប្រទេសធំៗមួយចំនួនដូចជា អាមេរិក រុស្ស៊ី ឬកូរ៉េខាងជើងជាដើម បានប្រើប្រាស់ស្ត្រីដែលមានសម្រស់ស្រស់ស្អាត ដើម្បីស៊ើបការណ៍សម្ងាត់។ ខាងក្រោមនេះជាចារនារីទាំង១០ ដែលមានសម្រស់ស្អាត និងឈ្លាសវៃបំផុតនៅលើលោក៖

១០. លោកស្រី Isabella Marie Boyd ៖ កើតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៨៤៤ ទទួលមរណភាពថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩០០ ជាចារនារី ក្នុងសម័យសង្គ្រាមស៊ីវិលនៅអាមេរិក។ ការងារជាចារកម្មរបស់នាង បានកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ គឺនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៨៦២ ពួកយោធាសហព័ន្ធបានហែកទង់ជាតិមួយនៅក្រៅផ្ទះរបស់នាង ហើយព្យួរទង់ជាតិសហព័ន្ធជំនួសវិញ តែអ្វីដែលធ្វើឱ្យនាងកាន់តែខឹងថែមទៀតនោះ គឺបន្ទាប់ពីពួកគេបានជេរប្រមាថម្តាយរបស់នាង នាងក៏បានបាញ់សម្លាប់ពួកគេ។ ក្រោយមកនាងក៏បានក្លាយជាចារនារីម្នាក់។

width=730

៩. លោកស្រី Nancy Wake ៖ កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩១២ លោកស្រីបានបំពេញតួនាទីជាភ្នាក់ងារស៊ើបការណ៍របស់អង់គ្លេស ក្នុងអំឡុងនៃសង្គ្រាមលោកលើកទី២។ លោកស្រីបានក្លាយជាមេដឹកនាំមួយក្នុងក្រុម Maquis តស៊ូបារាំង និងក្លាយជាស្ត្រីដែលមានកត្តិយសខ្ពស់បំផុត ក្នុងចំណោមស្ត្រីនានាក្នុងសម័យសង្គ្រាម។

width=730

៨. លោកស្រី Margret Kemble Gage ៖ កើតឆ្នាំ១៧៣៤ និងមរណៈភាពឆ្នាំ១៨២៤ លោកស្រីជាភរិយារបស់នាយឧត្តមសេនីយ៍ Thomas Gage ដែលដឹកនាំយោធាអង់គ្លេសក្នុងសម័យសង្គ្រាមបដិវត្តន៍អាមេរិក។ នាងកើតនៅរដ្ឋ New Jersey ហើយរស់នៅក្នុងទីក្រុង Brunswich ភាគខាងកើត។

width=730

៧. លោកស្រី Josephine Baker ៖ លោកស្រីកើតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩០៦ និងទទួលមរណភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។ លោកស្រីជាជនជាតិបារាំង កើតលើទឹកដីអាមេរិក ជាអ្នករាំតារាចម្រៀង និងជាតារាសម្តែង។ លោកស្រី Baker បានក្លាយជាស្ត្រីកើតលើទឹកដីអាមេរិកទីមួយ ដែលទទួលបានកិត្តិយសពីយោធាបារាំង។

width=730

៦. លោកស្រី Noor Inayat Khan ៖ លោកស្រីកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩១៤ ក្នុងទីក្រុងម៉ូស្គូ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៤៤ ក្នុងជំរុំ Dachau។ នាងជាចារកម្មរបស់អង់គ្លេស ដែលត្រូវបានពួកណាស៊ីធ្វើទារុណកម្ម និងបាញ់សម្លាប់។

width=730

៥. លោកស្រី Anna Chapman ៖ លោកស្រីកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៨២ លោកស្រីជាស្ត្រីជនជាតិរុស្ស៊ី ដែលមានសម្រស់ស្រស់ស្អាត ហើយថែមទាំងមានកម្រិត IQ រហូតដល់១៦២។ លោកស្រីរស់នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានចាប់ខ្លួនជាមួយមនុស្ស៩នាក់ផ្សេងទៀត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅនេះ សង្ស័យពីបទធ្លាប់ធ្វើចារកម្មខុសច្បាប់។

width=730

៤. លោកស្រី Violette Szabo ៖ លោកស្រី កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩២១ នឹងទទួលមរណភាពនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៤៥។ លោកស្រីជាភ្នាក់ងារស៊ើបការសម្ងាត់របស់អង់គ្លេស នៅសម័យសង្គ្រាមលោកលើកទី២ ជាកូនទីពីរនៃគ្រួសារមួយដែលមានម្តាយជាជនជាតិបារាំង និងឪពុកជាអ្នកបើកបររថយន្តតាក់ស៊ីជនជាតិអង់គ្លេស។

width=730

៣. លោកស្រី Liu Hulan ៖ កើតនៅឆ្នាំ១៩៣២ ហើយទទួលមរណភាពនៅឆ្នាំ១៩៤៧។ នាងជាចារនារីវ័យក្មេងដែលមានសម្រស់ស្រស់ស្អាត ក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិលចិន រវាងបក្សគូម៉ិញតាង និងបក្សកុម្មុយនីសចិន។ នាងបានចូលដៃជាមួយបក្សកុម្មុនីសក្នុងឆ្នាំ១៩៤៦ ហើយភ្លាមៗក្រោយមកក៏បានចូលរួមក្នុង សមាគមស្ត្រីគាំទ្រដល់ពួកយោធា។

width=730

២. នាង Charlotte de Sauve ៖ កើតនៅឆ្នាំ១៥៥១ ហើយស្លាប់ទៅវិញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៦១៧។ នាងជាស្ត្រីលំដាប់អភិជនជនជាតិបារាំង និងជាស្ត្រីកំណាន់របស់ស្តេច Henry ដែលក្រោយមកបានក្លាយជាស្តេច Henry ទី៤ របស់ប្រទេសបារាំង។ នាងជាសមាជិកនៃក្រុមចារនារីដែលមានសម្រស់ស្អាតបំផុតរបស់ប្រទេសបារាំង។

width=730

១. នាង Mata Hari ៖ នាងកើតនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ១៨៧៦ ហើយទទួលមរណភាព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩១៧។ ដោយសារសម្រស់ស្រស់ស្អាតរបស់នាង បានទាក់ទាញបុរសៗឱ្យចាប់អារម្មណ៍នឹងនាងជារៀងរាល់ថ្ងៃ ហើយធ្វើឱ្យមានស្ត្រីជាច្រើនច្រណែននឹងនាង។ នាងជាអ្នករាំរបាំ នាងត្រូវបានបាញ់សម្លាប់ ក្នុងប្រទេសបារាំង ពីបទស៊ើបការណ៍សម្រាប់អាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទីមួយ៕

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង