ព័ត៌មានអន្តរជាតិ ៖ សកសពអ្នកឡើងភ្នំដល់ទៅ ៣១ នាក់ ត្រូវបានគេរកឃើញនៅលើកំពូលភ្នំ Ontake របស់ប្រទេសជប៉ុន ពោលមួយថ្ងៃបន្ទាប់ ក្រោយពីភ្នំភ្លើង    មួយនេះ  បានផ្ទុះឡើងភ្លាមៗ និង មួយរំពេច ដោយពុំមានការបង្ហាញអោយដឹងពីសញ្ញា  អាសន្ន អ្វី ទាល់តែសោះ  នេះ បើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

/

/

ប្រភពដដែលបន្តអោយដឹងថា សាកសពទាំងអស់ ត្រូវ បាន គេរកឃើញ និងបានអះអាងបញ្ជាក់ថាបាន ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ខណៈដំណើរ ជីពចរបេះដូង និង   ផ្លូវដង្ហើម របស់ពួកគេ លែងដំណើរ ការបាត់ទៅហើយ ។ គួររំឭកថា ក្រុមមន្រ្តីជួយសង្គ្រោះ បានបន្តចេញ    បទ អន្តរាគមន៍  ពេញ មួយយប់ ក្រោយពីមានករណីអ្នកបាត់ខ្លួន សរុបដល់ទៅ ៤៥ នាក់ បន្ទាប់ពីមានករណីផ្ទុះ    ភ្នំភ្លើង ដ៏កាចសាហាវ ភ្លាមៗយ៉ាងដូច្នេះ ។ របាយការណ៍ អះអាងអោយដឹងថា ភ្នំភ្លើងមួយនេះ  មាន  ទី តាំង ស្ថិតនៅភាគខាង លិចទីក្រុង តូក្យូ រយៈចម្ងាយប្រមាណ ២០០ គ.ម ដោយនៅក្នុងនោះ វាបាន   ផ្ទុះ ឡើងភ្លាមៗ និង មួយ រំពចេកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានបណ្តាលអោយ ជះអ័ព្ទ កំអែល និងថ្ម រាប់រយម៉ែត្រ។

/

/

/

/

គួរបញ្ជាក់ថា មនុស្ស ប្រមាណជាង ២៥០ នាក់ បានជាប់គាំង នៅឯជម្រាលភ្នំ  ដែលជា តំបន់ទាក់ទាញ ទេសចរដ៏ល្បីល្បាញមួយនេះ ដោយនៅក្នុងនោះ ភាគច្រើន ពួកគេបានចុះមកក្រោម  ធ្វើ  ការភៀសខ្លួន បានសម្រេច ដោយរកទីមានសុខសុវត្ថិភាព ។ សេចក្តីរាយការណ៍ បញ្ជាក់  អោយ ដឹងថា  ជប៉ុន គឺជាប្រ ទេសមួយ ដែលងាយរងនូវការវាយប្រហារ  ដោយ គ្រោះធម្មជាតិ  រញ្ជួយដី  ផ្ទុះភ្នំភ្លើង ខ្លាំងជាងគេបំផុត បើធៀបទៅនឹងបណ្តាប្រទេស នៅលើពិភពលោក ដោយ នៅក្នុងនោះ​  បរិបទ  នៃការ ផ្ទុះភ្នំភ្លើង សម្លាប់ មនុស្សយ៉ាងច្រើនដូច្នេះ គេខានឃើញមានយូរមកហើយ ចាប់តាំងពីឆ្នាំ  ១៩៩១ តួយ៉ាង មុនឆ្នាំ ១៩៩១ ភ្នំភ្លើង Unzen ដែលមានទីតាំង ស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច ប្រទេស បានផ្ទុះឡើង និងសម្លាប់ មនុស្សដល់ទៅ ៤៣ នាក់ ឯណោះ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី