ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍វ័យក្មេងមួយគូ ជនជាតិចិន ត្រូវបានក្រុមមនុស្សដែលជាអ្នកជិតខាងធ្វើការជួយសង្គ្រោះ ខណៈពេលដែលពួកគេទាំងពីរនាក់ ប៊ិះធ្លាក់ចុះពីរាលហាលជាន់ទី ៥ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទំព័រសារព័ត៌មាន ស្កាយ ។

បន្ទាប់ពីមិត្តស្រី រអិលជើងធ្លាក់ចេញពីបង្អួចនោះ  បុរសជាមិត្តប្រុសបានស្ទុះទៅចាប់នឹងគោលបំណងទាញនាងយកមកខាងក្នុងវិញ តែដឹងអីថា  នាងបែរជាទាញគាត់ចេញទៅនឹងធ្លាក់ចេញក្រៅបង្អួចទៅវិញ  ទាំងពីរនាក់បានតោងរានហាលជាប់   មុននឹងមានការជួយសង្គ្រោះពីអ្នកជិតខាង និងក្រុមជូយសង្គ្រោះ។

width=429

គួររំឭកផងដែរថា  ករណីធ្វេសប្រហែសខាងលើនេះ​  បានកើតឡើងនៅឯខេត្ត Heilong-jiang ប្រទេសចិន     ។ ដោយឡែក  បន្ទាប់ពីចេញយុទ្ធនាការក្នុងការជួយសង្គ្រោះ អស់រយៈពេលជាង ២០ នាទី គូស្នេហ៍វ័យក្មេងជនជាតិចិនមួយគូនេះក៏ត្រូវបានជួយសង្គ្រោះអោយមានសុខសុវត្ថិភាព។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា៎៖

ចំណាំ ៖ ការធ្វេសប្រហែស នាំមកនូវហានិភ័យជាប់ខ្លួន , សហការរីករាយ រមែងនាំមកនូវភាពជោគជ័យ ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា បេសកម្ម សន្តិភាព ២០១៣- វីដេអូ គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុកស្រ្តីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រាយប៉ាយ លុយពេញផ្លូវ- វីដេអូគ្រោះថ្នាក់ព្រឺក្បាលបំផុត ថតបានស្តែងៗ មនុស្សខ្ទាត និងប៊ើតចេញតាមបង្អូច

ដោយ ៖ ពិសីប្រភព ៖ ស្កាយ