ព័ត៌មានអន្តរជាតិ ៖ អគ្គនាយកអាកាសចរណ៍ស៊ីវិល លោក Yakao Lopangkao បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ អោយដឹងថា សាកសពមនុស្ស ១១ ដែលបានស្លាប់បាត់បង់ជីវិត ត្រូវបានគេប្រទះឃើញ និងយកចេញពីទីកន្លែងដែលធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ កាលពីថ្ងៃពុធ កន្លងទៅនេះ។

អាន - ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បើតាមការសិក្សាស្រាវជ្រាវមូលហេតុចំបងដែលនាំអោយមានករណីធ្លាក់យន្តហោះលើកនេះក៏ព្រោះតែយន្តហោះមួយគ្រឿងនោះជាអកុសលបានជួបនឹងខ្បល់ព្យុះ រួចក៏បានបើកទៅបុកនឹងជ្រាំងកោះ Done Kho មុននឹងធ្លាក់ចូលទៅក្នុងផ្ទៃទឹកទន្លេមេគង្គ ខណៈពេលដែលជំនួបឧបទ្ទេវហេតុលើកនេះ ត្រូវបានគេសន្មត់អោយដឹងថា គ្មាននរណាមានឱកាសរស់រានមានជីវិតនោះទេ។
គួរបញ្ជាក់ងផងដែរថា យន្តហោះមួយគ្រឿងនេះ បានជួបនឹងឧបទ្ទេវហេតុធ្លាក់ កាលពីថ្ងៃពុធកន្លងទៅ ពោលគឺ នាវេលាម៉ោងជាង ៤ រសៀល ម៉ោងក្នុងស្រុកប្រទេសឡាវ ដោយនៅក្នុងនោះ វាបានធ្វើដំណើរហោះចេញពីក្រុង Vientiane ម៉ោង ២ និង ៤៥ នាទី ឆ្ពោះទៅកាន់អាកាសយានដា្ឋនអន្តរជាតិ Pakse គ្រោងនឹងដល់ទីនោះនាវេលាម៉ោង ៣ និង៥៥ នាទី។

បន្ថែមពីលើនេះ ប្រភពដដែលបញ្ជាក់ថា ទីកន្លែងដែលបានកើតហេតុមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះពីអាកាសយានដា្ឋន Pakse ។ ជនរងគ្រោះទាំង ៤៤ នាក់រូមទាំងបុគ្គលិកបម្រើការលើយន្តហោះទាំង ៥ នាក់ផ្សេងទៀត ទាំងអស់គ្នា ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា ។ យ៉ាងណាមិញ បើយោងតាមសម្តីលោកSomphone Douangdara ជាប្រធានក្រុមហ៊ុនអាកាសចរណ៍ឡាវ បានអះអាងយ៉ាងច្បាស់ថា ពីលុត ( Pilot អ្នកបើកយន្តហោះ) មួយគ្រឿងនេះ គឺជាបុគ្គលមួយរូបដែលមានបទពិសោធន៍នៅក្នុងការហោះហើរខ្ពស់ មកពីប្រទេសកម្ពុជា៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ