ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Tara ពី​​​​  ប្រទេស  នេប៉ាល់ ដែលផ្ទុកមនុស្ស សរុប ២៣ នាក់ ក្នុងនោះ អ្នកដំណើរ ២០ នាក់ និងក្រុមសហសេវិក ៣ នាក់ ដែលបានបាត់ពីប្រព័ន្ធ រ៉ាដាបន្ទាប់ពីហោះឡើង បានតែបន្តិចនោះ មានជំនឿជាក់ឲ្យដឹងថា អាចនឹងធ្លាក់ចុះបាត់ទៅហើយ នៅស្រុក Myagdi ។

/

ពលរដ្ឋក្នុងស្រុក ធ្វើសេចក្តីរាយការណ៍ ដល់មន្រ្តីប៉ូលីសឲ្យដឹងថាពួកគេកំណត់សម្គាល់ដូចជាមាន ភ្លើងឆេះចេញពីក្នុងព្រៃ ស្រុក Myagdi មានរយៈចម្ងាយប្រមាណ ៣០០ គ.ម   ពីទីក្រុង ។ ទោះបីជា យ៉ាងណាក៏ដោយចុះ ពុំទាន់មានអំណាងអំណាងជាក់លាក់ ពីជោគវាសនា យន្តហោះបាត់ខ្លួនខាង លើយ៉ាងណានៅឡើយទេ ពីសំណាក់អាជ្ញាធរ​ប្រទេសនេប៉ាល់ ។ លោក Bishwo Raj Khadka ស្នង ការប៉ូលីសក្រុង Myagdi ផ្តល់ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មានរដ្ឋចិន  ស៊ិនហួរ  តាមទូរស័ព្ទដៃឲ្យ ដឹងថា ៖ ក្រុមការងារកំពុងតែឆ្ពោះទៅតំបន់មានភ្លើងឆេះ ចេញពី  ក្នុងព្រៃ  ក្រោយមានសេចក្តីរាយ ការណ៍ពីសំណាក់ពលរដ្ឋក្នុងតំបន់។ ពួកយើងអាចបញ្ជាក់ការពិតបាន  ល្គិកណា ក្រុមការងារធ្វើ ដំ ណើរដល់គោលដៅជាមុនសិន ។

មុននេះបន្តិច មន្រ្តីទទួលបន្ទុកសារព័ត៌មាន តំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ Tara ឈ្មោះ Bhim Raj Rai ស្រាយបំភ្លឺឲ្យដឹងថា យន្តហោះបាត់ដាន ពីប្រព័ន្ធរ៉ាដាខាងលើ    ផ្ទុកអ្នកដំណើរសរុប ២៣ នាក់ ក្នុងនោះ ២០នាក់ជាអ្នកដំណើរ និង ៣ នាក់ ជាក្រុមសហសេវិកមិនត្រឹមតែប៉ុណ្ណោះមានទារក តូច២នាក់មានវត្តមានលើយន្តហោះបាត់ខ្លួនដូចគ្នាដែរ​។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា យន្ត ហោះបាត់ដានខាងលើ ជាប្រភេទយន្តហោះ 9NA-HH ម៉ាស៊ិនពីរ    The  Twin Otter Plane ហោះពី ទីក្រុង Jomsom ទៅកាន់ទីក្រុង Pokhara ប្រទេសនេប៉ាល់ នាព្រឹកថ្ងៃពុធនេះ ម៉ោង ៧ និង៤៧នាទី ព្រឹកម៉ោងក្នុងស្រុក ប៉ុន្តែបានបាត់ខ្លួន ៩នាទីក្រោយពីហោះឡើង ។

ក្រុមហ៊ុនអាកាសចរណ៍ Tara ធ្វើសេចក្តីប្រកាសឲ្យដឹងថា ខ្លួនបាន  ដាក់ពង្រាយឧទ្ធម្ភាគចក្រដល់ ទៅ ៣ គ្រឿង ក្នុងបេសកម្ម តាមរកយន្តហោះបាត់ខ្លួន ខាងលើ ប៉ុន្តែ អាកាសធាតុ នាពេលបច្ចុប្បន្ន ភាពពុំអំណោយផលនោះទេ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ