ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងវេលារសៀលថ្ងៃពុធ ម្សិលមិញ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីផ្លូវការបានគូសបញ្ជាក់អោយដឹងថា    ចំនួនអ្នកស្លាប់បាត់បង់ជីវិតបានកើនដល់  ១៥០នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារមកលើកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសហ្វីលីពីន ពោលគឺកោះ Bohol នាខេត្ត Cebu កាលពីព្រឹកព្រលឹមថ្ងៃអង្គារកន្លងទៅនេះ បានបណ្តាលអោយមានគ្រោះរអិលបាក់ដី   ការរលំបាក់សំណង់អាគាររស់នៅ  សាលារៀន និងមន្ទីរពេទ្យផ្សេងៗទៀត   ព្រមគ្នាផងដែរ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=441

ដោយឡែក គេក៏ឃើញមានលោក Aquino ដែលជាប្រធានាធិបតីប្រទេសនេះ រួមទាំងមន្រ្តីផ្លូវការមួយចំនួនផ្សេងទៀត     បានចុះទៅសួរសុខទុក្ខផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិលើកនេះ   ដោយនៅក្នុងនោះ   មានទាំងការចែកគ្រឿងឧបភោគបរិភោគសង្គ្រោះបន្ទាន់ផងដែរ។

width=436

យ៉ាងណាមិញ បើតាមការអោយដឹងពី ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់ជាតិ របស់ប្រទេសហ្វីលីពីន ដែលអាចហៅកាត់បានថា  NDRRMC នោះ បានអះអាងអោយដឹងនៅក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃពុធ អោយដឹងថា​ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះ  ដើម្បីបង្ការកុំអោយមានចំនួនអ្នកស្លាប់  រឹតតែកើនឡើងនោះ មកទល់នឹងខណៈនេះ   បើតាមរបាយការណ៍  មានមនុស្សស្លាប់កើនត្រឹមតែ ១៥០នាក់ ខណៈជាង ៣ លាននាក់ទៀត មកពីខេត្ត Bohol ខេត្ត Cebu និងខេត្ត Siquijor បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន។

width=428

លើសពីនេះ បើយោងតាមសម្តីលោក  Reynaldo Balido  ជាអ្នកនាំពាក្យតំណាងអោយNDRRMC បានបន្ថែមថា ក្នុងយុទ្ធនាការចុះជួយសង្គ្រោះនោះ រាល់សាកសពដែលបានស្លាប់បាត់បង់ជីវិត      ត្រូវបានប្រទះឃើញថាបានដេកស្លាប់នៅក្រោមគំនរអាគារដែលបានបាក់បែក។ គួររំឭកផងដែរ គ្រោះធម្មជាតិដ៏មានឥទ្ទិពល  ដែលបានធ្វើការវាយប្រហារមកលើកោះទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសហ្វីលីពីនលើកនេះ   វាមានកំម្លាំងរញ្ជួយខ្លាំងដល់ទៅ ៧,២ រ៉ិចទ័រឯណោះ ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន