ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ ថា #1MDBmovies គឺជា Hashtag ដ៏ពេញនិយមបំផុត នៅក្នុង បណ្តាញសង្គម ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ការប្រព្រឹត្តិអំពើពុករលួយ ដែលអាចនឹងមានការចូលរួមដោយផ្ទាល់ ពី សំណាក់ នាយករដ្ឋមន្រ្តី ចាំផ្ទះ លោក Najib Razak ពាក់ព័ន្ធ នឹងការលើកឡើង ថាទឹកប្រាក់ សរុប ប្រមាណ ៧០០ លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបានវេរចូលគណនីធនាគារផ្ទាល់ខ្លួននាយករដ្ឋមន្រ្តីរូបនេះពីក្រុមហ៊ុន វិនិយោគរដ្ឋ ដែលមានឈ្មោះថា (1Malaysia Development Berhad = 1MDB ) ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមការងារ ស៊ើបអង្កេត ពិសេស របស់ម៉ាឡេស៊ី បានស៊ើបអង្កេតលើបទចោទប្រកាន់អំពើពុករលួយ ដែលមានជាប់ពាក់ព័ន្ធ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោកណាហ្ស៊ីប រ៉ាហ្សាក់ ពោល ក្រុមការងារ ស៊ើបអង្កេត ជាពិសេស បាន សម្រុកស៊ើបអង្កេត លើគណនេយ្យធនាគាររបស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ ពីកាសែត អាមេរិក The Wall Street Journal បានចុះផ្សាយ ថា លុយប្រមាណ ៧០០ លានដុល្លារ ត្រូវ បានផ្ទេរចូលទៅគណនេយ្យផ្ទាល់ខ្លួន របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ ។
គួររំឮកថា ទន្ទឺមនឹងក្រុមការងារ តាមដាននិងស៊ើបអង្កេត ពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយប្រ ការនេះ ងាកក្រឡេកទៅមើល គណកម្មការ សារព័ត៌មានក្នុងស្រុក ប្រទេស ម៉ាឡេស៊ី ឬ Malay - sian Communications and Multimedia Commission (MCMC) ឯណោះវិញ បានចេញ សេចក្តី ប្រកាស ព្រមានដល់ សាធារណៈជន អាចនឹងប្រឈមការផាកពិន័យ ក៏ ដូច ជា ជាប់ពន្ធនាគារ ជាដើម សម្រាប់ការចែករំលែក នូវព័ត៌មានទាំងឡាយណា ដែល មា នពិតចូលទៅក្នុង បណ្តាញ សង្គម ក្រោមប្រធានបទ នៃរឿងអាស្រូវ ប្រព្រឹត្តិអំពើពុករលួយ ប៉ុន្មានថ្ងៃចុងក្រោយនេះ
បរិបទ នៃសេចក្តីប្រកាស ព្រមានពីគណៈកម្មការខាងលើ អាចធ្វើទៅបាន បន្ទាប់ ពីសហគ្រាស ស្រាវជ្រាវ និងវិភាគបណ្តាញសង្គម Politweet លើកឡើង ដោយមានការគូសបញ្ជាក់ ជាក់ស្តែង អោយដឹងថា តួលេខអ្នកប្រើប្រាស់ បណ្តាញ Twitter មួយភាគតូចមានចំនួន ៦០០ នាក់ ធ្វើការ រិះគន់ជាខ្លាំង ទៅលើនាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះ ក្នុងនោះ ៣៦% ក្នុងចំណោម ៦០០ នាក់ ស្តែង ឡើងនូវភាពមិនពេញចិត្ត ខណៈទាមទារ ដោយតម្រូវអោយ នាយករដ្ឋមន្រ្តី រងនូវ រឿងអាស្រូវ លោក Najib Razak ចុះចេញពីតំណែង ។
ទោះជាយ៉ាងណាក៏ដោយចុះ ខណៈសាធារណជន មួយចំនួន បាត់បង់ទំនុកចិត្ត ទៅលើ នាយក រដ្ឋមន្រ្តីចាំផ្ទះរូបនេះ ប៉ុន្តែ នៅមានសារធារណជន មួយចំនួនផ្សេងទៀត បន្តការគាំទ្រ របស់ខ្លួន នៅឡើយ ដោយលើកឡើងថា ខ្ញុំ មាន ជំនឿជាក់ថា លោកនាយករដ្ឋមន្រ្តី មិន ប្រព្រឹត្តិអំពើពុក រលួយនោះទេ ប៉ុន្តែ ខ្ញុំមានមន្ទិលសង្ស័យ ថាគាត់ពិតជា ពិបាកស្តារកេរ្តិ៍ឈ្មោះឡើងវិញ ពាក់ព័ន្ធ នឹងរឿងអាស្រូវចុងក្រោយបំផុតមួយនេះ ។ គួរបញ្ជាក់ថា ស្របពេលដែល ប្រធានបទក្តៅនាយក រដ្ឋមន្រ្តីជាប់ពាក់ព័ន្ធរឿងអាស្រូវ ប្រព្រឹត្តិអំពើពុករលួយ វេរលុយ ៧០០ លានដុល្លារ ចូលគណនី ធនាគារផ្ទាល់ខ្លួន បន្ទាប់ពី មានការចេញផ្សាយ ដោយកាសែតអាមេរិក The Wall Street Jour - nal រហូតញ៉ាំងអោយមានព្យុះភ្លៀងនៃការរិះគន់ ប៉ុន្តែ ក្រុមការងារពិសេស កំពុងតែធ្វើការ តាម ដាន ស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ជាទីបំផុត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA