ព័ត៌មានអន្តរជាតិ ៖ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាសា បានអះអាង នៅថ្ងៃព្រហស្បតិ៍ ទី  ២១ ខែសីហា នេះថា គ្រាប់បែក ដែលទម្លាក់ដោយយន្តហោះចម្បាំងអ៊ីស្រាអែលមួយ កាល  ពី យប់មិញ ទៅលើគេហ ដ្ឋានមួយ ខ្នង នៅ      តំបន់ហ្គាសាស្ទ្រីព នោះ បានបណ្តាលឲ្យមេបញ្ជាការយោធា ជាន់ខ្ពស់របស់ពួកគេ ៣រូប បាត់បង់ អាយុជីវិត។

/

សារព័ត៌មាន CNN របស់អាម៉េរិក បានចេញផ្សាយ ដោយយោងតាមការអះអាង ពីមន្ត្រីយោធា ហាម៉ាស់ ថា សមាជិក នៃកងពលតូច ៣រូប ក្នុង ចំណោមសមាជិក  របស់ក្រុមប្រឹក្សាយោធា ដែលមានចំនួន ១៥ រូប បានស្លាប់ក្នុងការទម្លាក់ គ្រាប់បែកនៅតំបន់ រ៉ាហ្វាហ៍  ភាគខាងត្បូង តំបន់ហ្គាសា   កាលពី  យប់ថ្ងៃ ពុធ។

/

សេចក្តីប្រកាស របស់ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីខ្លួន ធ្លាប់បានអះអាងផងដែរថា ការវាយប្រហារ ដោយទ័ពអាកាសអ៊ីស្រាអែល បានសម្លាប់ស្ត្រី និង កូនក្នុង ផ្ទៃអាយុទើបតែ ៧ខែ ដែលនាងជាភរិយា របស់លោក ដេអ៊ីហ្វ ជាមេដឹកនាំសាខាមួយ របស់កងយោធា ហាម៉ាស់ ។ ក្រុមហាម៉ាស់ លើកឡើងទៀតថា តាមពិតទៅ អ៊ីស្រាអែល បានគ្រោងបើកការវាយប្រហារ ដើម្បីសម្លាប់លោក ដេអ៊ីហ្វ តែបែរជាត្រូវប្រពន្ធ ដែលកំពុងមានផ្ទៃពោះ ៧ខែរបស់លោកទៅវិញ ៕

/

ប្រភព ៖ ប៊ីប៊ីស៊ី ស៊ីអិនអិន ស៊ិនហួរ ដើមអម្ពិល