ថៃ ៖ បុរសម្នាក់ដែលបាន Live វីដេអូរបស់ខ្លួន នៅពេលកំពុងសម្លាប់កូនស្រីអាយុ ១១ ខែម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ពេលនេះកំពុងតែល្បីពេញប្រទេសថៃតែម្តង និងគេហទំព័របរទេសជាច្រើន ដោយយោងតាមរបាយការណ៍ផ្លូវការពីប៉ូលីសនៅក្នុងស្រុកថៃបានបញ្ជាក់ ។ 

វីដេអូឃាតកម្មដ៏រន្ធត់មួយនេះ ទីបំផុតក៏ត្រូវបានម្ចាស់ហ្វេសប៊ុកធ្វើការលុបបំបាត់ចោលពីលើបណ្តាញសង្គមជាសាធារណៈ បន្ទាប់ពីត្រូវបានធ្វើការចែករំលែករយៈពេល ២៤ ម៉ោងកន្លងទៅនេះ ។ ម្យ៉ាងវិញទៀតក៏ជាសំណើររបស់ក្រសួងសេដ្ឋកិច្ច (Thailand's Ministry of Digital Economy) មួយផងដែរ ដើម្បីទប់ស្កាត់អ្នកផ្សេងដែលយកតម្រាប់តាមរឿងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ និងគិតខ្លីជ្រុលពេក ។ 

គួរបញ្ជាក់ឲ្យដឹងថា បុរសជាឪពុកដែលមានអាយុទើបតែ ២០ ឆ្នាំរូបនេះបានបោះកូនស្រីអាយុ ១១ ព្រមទាំងចង ក របស់នាងពីលើអាគារខ្ពស់មួយ មុនពេលដែលគាត់សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនទៅតាមក្រោយ ។ 

/

ជាងនេះទៅទៀត បុរសរោគចិត្តម្នាក់នេះក៏បានបង្ហាញឲ្យឃើញនូវក្តីឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីភរិយាជាទីស្រលាញ់បានចាកចោលខ្លួននិងកូនស្រីឲ្យនៅ​ឯកោ បន្ទាប់ពីរៀបការជាមួយគ្នាទើបតែបានមួយឆ្នាំ ។  

ហើយអ្វីដែលកាន់ហួសចិត្តជាងនេះទៅទៀត ប្រភពដដែលក៏បានបញ្ជាក់ថា ភរិយាឈ្មោះថា Jiranuch Triratana ដែលជាម្តាយរបស់ក្មេងស្រីអាយុ ១១ ខែ ក៏ធ្លាប់បានរៀបការម្តងរួចទៅហើយ ព្រមទាំងមានកូនប្រុសម្នាក់អាយុ ៥ ឆ្នាំ មុនពេលរៀបការជាមួយនិងស្វាមីថ្មី (បញ្ជាក់ធ្លាប់មានការលែងលះជាមួយនិងស្វាមីដើម) ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ rt