ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្នាក់ងារស៊ើបអង្កេតពិសេស FBI បានធ្វើការចាប់ឃាត់ខ្លួនបុរស ៣ នាក់ជាពល រដ្ឋក្នុងស្រុក រស់នៅក្នុងរដ្ឋ Brooklyn ពីបទសង្ស័យស្វែងរក ការចូលដៃ ជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិ យមដែលហៅកាត់ថា IS ។

/

២ ​នាក់ ក្នុងចំណោម ៣ នាក់នៃជនសង្ស័យខាងលើ បានគម្រាមសម្លាប់មន្រ្តីប៉ូលីស និងភ្នាក់ងារស៊ើបអ ង្កេតពិសេស FBI នៅក្នុងទឹកដីសហរដ្ឋអាមេរិក ល្គិកណាពួកគេមិនអាចធ្វើ ដំណើរទៅ ប្រទេស ស៊ីរី បាន នេះបើយោងតាមប្រភពពី FBI ។ ក្រុមបុរស សង្ស័យទាំងនេះ​បានទាក់ទាញ​​   អោយក្រុមមន្រ្តីមានសមត្ថ កិច្ចពាក់ព័ន្ធចាប់អារម្មណ៍មកលើកខ្លួន បន្ទាប់ពីពួកគេបានបង្ហោះផ្សាយ នូវ  លើគេហទំព័រភាសា Uzbek រយៈពេលប៉ុន្មានខែចុងក្រោយនេះ តួយ៉ាង ការបង្ហោះឡើងមួយនៅពេលនោះ ពួកគេបានតាំងចិត្តក្នុងការ សម្លាប់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ។

/

ស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំ លោក Abdurasul Juraboev និង លោក Abror Habibovវ័យ៣០ឆ្នាំរួមទាំងលោក Akhror Saidakhmetov វ័យ ១៩ ឆ្នាំ ទាំងអស់គ្នា រងនូវការចោទប្រកាន់ ពីបទ ផ្សំ គំនិតគ្នា ក្នុងការផ្តល់នូវ សម្ភារៈគាំទ្រដល់អង្គការភារវកម្មបរទេស តួយ៉ាងជនជាប់ចោទលោក Saidakhmetov ត្រូវបានចាប់ឃាត់ ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ John F Kennedy កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្នុងទីក្រុង ញ៉ូវយ៉ក ខណៈលោកព្យាយាមធ្វើដំណើរហោះទៅទីក្រុង Istanbul ប្រទេសទួរគី ។ ដោយឡែកព្រះរាជអាជ្ញាសហ ព័ន្ធអោយដឹងថា លោក Juraboev បានទិញសំបុត្រយន្តហោះ ហោះពី  ទី  ក្រុង  ញ៉ូវយ៉ក ទៅកាន់ទីក្រុង Istanbul អំឡុងខែក្រោយ ។ យ៉ាងណាមិញ ជនសង្ស័យទី ៣ លោក  Habibov   រងនូវការចោទប្រកាន់ពី បទផ្តល់ជាជំនួយឧបត្ថម្ភដល់លោក Saidakhmeto ក្នុងការមានលទ្ធភាព  ទៅ  ចូលដៃជាមួយនឹងក្រុម ជី ហាតនៅក្នុងប្រទេស ស៊ីរី ។

ទាំងនេះ គឺជាការពិត លោក William Bratton ស្នងការ នាយកដ្ឋានមន្រ្តីប៉ូលីស ទីក្រុងញ៉ូវយ៉ក ស្រាយ បំភ្លឺ កាលពីថ្ងៃពុធ ម្សិលមិញនេះ ។ ទាំងនេះ គឹជាការព្រួយបារម្ភចំពោះដៃជើងក្រុមឧទ្ទាមដែលនៅដាច់ ដោយឡែក ដោយបំផុសគំនិតក្នុងការធ្វើសកម្មភាព ពុំចាំបាច់ធ្វើដំណើរទៅកាន់ មជ្ឈឹមបូពា៌នោះទេ ។

/

គួររំឭកថា សហរដ្ឋអាមេរិក បានធ្វើការចាប់ឃាត់ខ្លួន និងចោទប្រកាន់   ក្រុម  មនុស្ស ប្រមាណជាង ២០ នាក់ ជាមួយនឹងគម្រោងផែនការ ក្នុងការចូលរួមជាមួយនឹងក្រុមសកម្មប្រយុទ្ធនៅក្រៅប្រទេសភាគច្រើន មានផ្នត់គំនិត ធ្វើដំណើរទៅប្រទេស ស៊ីរី ផ្ទាល់តែម្តង ដើម្បីចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី