អាមេរិក៖ តាមការអោយដឹងពីកងទ័ពសហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗនេះ ពួកគេបានកែច្នៃនូវយន្ដហោះតូចមួយ ដែលមានរាងដូចកប៉ាល់អញ្ចឹង។ យន្ដហោះតូចនោះមានឈ្មោះថា LEMV' ត្រូវបានផលិតឡើងជិតមួយឆ្នាំហើយ ដែលទើបរួចរាល់កាលពីថ្ងៃទី ០៧សីហានេះ។
តាមការអោយដឹងពី លោក Dave Ordrew មេបញ្ជាការកងទ័ពពិសេសលេខ ១០២ សហរដ្ឋអាមេរិក បានអោយដឹងថា LEMV ជាបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចហោះហើលើអាកាសនិងបណ្ដែតខ្លួនលើទឹកបាន។ លោក Dave បានបន្ដថា យន្ដហោះតូចនេះ អាចហោះហើរលើអាកាសបាន ៩០ នាទី និងមានល្បឿន ៩២ mph ។ វាជាយន្ដហោះពិសេស ដែលអាចជួយស៊ើបការសង្ងាត់ពីខ្មាំងសត្រូវបាន។ នេះជាវីដូក្លីបដែលបង្ហាញពីការហោះហើររបស់ យន្ដហោះ LEMV ។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព dailymail