ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំកំពូលថ្មី នៃក្រុមអាល់កៃដា នៅក្នុងប្រទេស យេម៉ែន បានអំពាវនាវ អោយមានការវាយប្រហារ​ សងសឹក សហរដ្ឋអាមេរិក អំឡុង ការ​​​  ថ្លែង សុន្ទរកថា ជាលើកដំបូង ឬរបស់ខ្លួន បន្ទាប់ពី  ចូលកាន់  អំណាច នេះបើយោងតាម សេចក្តី  រាយការណ៍ ពីក្រុមឃ្លាំមើល សហរដ្ឋអាមេរិក SITE អំឡុងថ្ងៃព្រហស្បត្តិ៍ កន្លងទៅ បន្ទាប់ពីដកស្រង់សម្តី ចេញពីអាថ៍សម្លេង នៃក្រុម អាល់កៃដា ។

/

ឈ្មោះជា Qassim al-Raymi ទទួលបានឈ្មោះថ្មី Nasser al-Wuhayshi ស្របពេលទទួលបាន តំ ណែងថ្មី តែងតាំងជាមេដឹកនាំយោធា នៃក្រុមឧទ្ទាម អាល់ កៃដា  នៅឧបទ្វីបអារ៉ាប់ the Arabian Peninsula (AQAP) បន្ទាប់ពី អតីតមេដឹកនាំអាល់កៃដា  Wuhayshi ត្រូវបានសម្លាប់អំឡុងខែមុន នាភាគខាងត្បូង ឆៀង  ខាង    កើតប្រទេស យេម៉ែន ក្រោយ  មាន ការវាយប្រហារ តាមអាកាស ដោយយន្តហោះ គ្មានមនុស្សបើក ពី សហរដ្ឋអាមេរិក។

/

អំឡុងថ្លែងសុន្ទរកថា Raymi ធ្លាប់លើកសរសើរ អតីត    មេដឹកនាំ​  អាល់កៃដា Wuhayshi ខណៈ សន្យា នឹងមានការតាំងចិត្ត សងសឹក ជូនចំពោះ អតីតមេដឹកនាំ   អាល់កៃដា រូបនេះ​ដោយអំពាវ នាវវាយប្រហារ សងសឹក សហរដ្ឋអាមេរិក ។ អ្នកទាំងអស់គ្នា     ចូរប្រមូលផ្តុំគ្នាជាធ្លុងមួយ និង តម្រង់អាវុធព្រមគ្នា ទៅលើគោលដៅសត្រូវតែមួយ ក្រុមឃ្លាំមើល សហ   រដ្ឋអាមេរិក SITE បាន ដកស្រង់សម្តី Raymi អំឡុងថ្លែង សុន្ទរកថា ដល់ ក្រុមម៉ូស្លឹម តាមរយៈអាថ៍វីដេអូ មានរយៈពេល ១៤ នាទី និង ៩ វិនាទី ។

/

ព្រះគាំទ្រដល់ពួកយើង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសត្រូវ មិនត្រឹមតែ វាយ   លុកដល់ លំនៅ ស្ថានពួកគេតែប៉ុណ្ណោះទេ ប៉ុន្តែ ជាការកោតសរសើរ និង ព្រះគុណនៃព្រះ អ្នកទាំងអស់គ្នា ត្រូវតែ លូកអោយដល់បេះដូងនៃសត្រូវ នេះបើយោងតាមការលើកឡើង ពីសំណាក់មេដឹកនាំថ្មីនៃក្រុម អាល់កៃដា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA