ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស nbcnews កាលពីប៉ុន្មានម៉ោងមុននេះបានចេញផ្សាយអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២ នាក់ស្លាប់បាត់បង់ជីវិត ខណៈ៧ នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីមានករណីផ្ទុះអាវុធកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ នៅឯហាងកាត់សក់មួយកន្លែង ភាគខាងកើតក្រុង Detroit នារដ្ឋ Michigan សហរដ្ឋអាមេរិក។
ប្រភពសារព័ត៌មានដដែលបន្ថែមថាករណីផ្ទុះអាវុធវេលាល្ងាចម្សិលមិញនេះបានកើតឡើងពោលគឺម៉ោង ៦ និង ១៥ នាទី ល្ងាច ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក ។ ដោយឡែក បើនិយាយពីស្ថានភាពជម្ងឺ ក៏ដូចជាមុខរបួសជនរងគ្រោះទាំង ៧ នាក់ ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនោះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានចេញផ្សាយបន្ថែមអោយដឹងថា បុរសជាខ្មាន់កាំភ្លើងមានគ្នាលើសពីមួយនាក់នោះ បន្ទាប់ពីមានការបាញ់វាយប្រហារ ក្រុមមនុស្សនៅក្នុងហាងកាត់សក់ហើយនោះ ពួកគេបានរង់ចាំអោយមនុស្សមួយចំនួនផ្សេងទៀត រត់គេចខ្លួនចេញមកក្រៅសិន ទើបធ្វើការបាញ់រះឡើងលើបន្ថែមទៀត។
លោក James Craig ជាមេបញ្ជាការមា្នក់អះអាងអោយដឹងថា តំបន់នេះ គឺពោរពេញទៅដោយការលេងល្បែងស៊ីសង ។ ពួកយើងមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ថាតើករណីផ្ទុះអាវុធលើកនេះ អាចកើតចេញពីបញ្ហាទារបំណុលឬក៏យ៉ាងណា នោះគឺ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។
ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែតាមប្រមាញ់រថយន្តពីរគ្រឿងម៉ាក់ 2004 Chevrolet Impalaដែលជាយានជំនិះរបស់ជនដៃដល់ចេញធ្វើសកម្មភាព ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនពួកគេ និងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត
ប្រែសម្រួល ៖ កុសលប្រភព ៖ nbcnews