តាមរយះឧបករណ៍ benchmark AnTuTu បានបង្ហាញឲ្យឃើញថា ស្មាតហ្វូន iPhone SE របស់ Apple ដែលទើបតែបង្ហាញខ្លួនយប់មិញនេះ មានទំហំ 2GB RAM។ ដូច្នេះវាមានទំហំ RAM ស្មើទៅនឹង iPhone 6s និង 6s Plus ដែរ។

/

ទន្ទឹមនឹងនោះ លទ្ធផល benchmark តាមរយះ AnTuTu ក៏បានបង្ហាញថា iPhone SE ទទួលបាន ពិន្ទុសរុប 134358 ខ្ពស់ជាងបន្តិចបើប្រៀបនឹង iPhone 6s/6s Plus (132620) ហើយប្រាកដណាស់ ដែលថា iPhone SE ទទួលបានពិន្ទុខ្ពស់ជាងច្រើន បើប្រៀបនឹង iPhone 6/6 Plus (80554)។ ដូច្នេះ ជាមួយនឹងលក្ខណៈសម្បត្តិ និងពិន្ទុ benchmark ដូចខាងលើនេះ iPhone SE គឺដូចនឹងសំដីដែល Apple បាននិយាយថា ជាស្មាតហ្វូនទំហំ ៤អ៊ីន ខ្លាំងបំផុត សម្រាប់ ពេលបច្ចុប្បន្ននេះ។

/

/

ដូច្នេះ ពេលនេះយើងបានដឹងហើយ ពីទំហំ RAM របស់ iPhone SE។ អ្វីដែលនៅមិនទាន់ដឹងនោះគឺ ថាមពលថ្មរបស់វា៕

- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ- អានអត្ថបទ៖ iPhone 5S ត្រូវបាន Apple ឈប់ផលិតទៀតហើយ បន្ទាប់ពីប្រកាសបង្ហាញ iPhone SE- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គលប្រភព៖ Slashgear