បើសិនជាអ្នកកំពុងតែប្រើ iPhone 5 ក្នុងដៃហើយនោះ សូមក្រឡេកមើល បណ្តាហេតុផលខាងក្រោមនេះ មុនពេលសំរេចចិត្តថា នឹងឡើងស៊េរី iPhone ទៅជា iPhone 5S ។

1. iPhone 5S នៅតែមានអេក្រង់ទំហំ 4 inch

/

iPhone 5S នៅតែប្រើប្រាស់អេក្រង់ 4 inch កំរិតពន្លឺ 1136 x 640 pixel ដូចទាំងអស់នឹងអេក្រង់ iPhone 5។ បើប្រៀបជាមួយបណ្តាគូប្រជែងស្មាតហ្វូនស៊េរីខ្ពស់ ផ្សេងទៀតដូចជា Galaxy S4, HTC One, Moto X, Xperia Z1, iPhone 5S នៅតែជាឧបករណ៍មួយដែលមានអេក្រង់តូចបំផុត។ថ្មីៗនេះ កាសែត Wall Street បានចុះផ្សាយព័ត៌មានថា Apple កំពុងតែធ្វើពិសោធ អេក្រង់ដល់ទៅ 6 inch សំរាប់ iPhone។ ដឹងអីថា iPhone ស៊េរីបន្ទាប់ពី iPhone 5S នឹងមានអេក្រង់ធំជាងមុននោះ?

2. iOS 7 នឹងធ្វើឲ្យ iPhone 5 ប្លែកពីមុន (ថ្មី)

/

អ្នកចង់សាកល្បងប្រើ iOS 7 ជាមួយនឹងបណ្តា Features ថ្មីៗ ដូចជា ការធ្វើប្រសើរជាងមុននូវ Multitasking និង Control Center? អ្វីៗដែលអ្នកត្រូវការ គឺសូមរង់ចាំធ្វើការ ដោនឡូត iOS 7 នៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ នោះអេក្រង់ iPhone 5 នឹងបង្ហាញនូវស្ទីលថ្មីជាមួយនឹងបណ្តាIcons មានច្រើនពណ៌ ដូចនៅលើ iPhone 5S ដែរហើយ។

3. Chip A7 នឹងជួយឲ្យ iPhone 5S មានដំណើរការលឿនជាងមុន ប៉ុន្តែ…

/

Chip A7 នៅលើ iPhone 5S ត្រូវបានចាត់ទុកថា នឹងជួយឲ្យឧបករណ៍មានដំណើរការលឿនជាងមុន ២ដង បើប្រៀបជាមួយ chip A6 របស់ iPhone 5។ ប៉ុន្តែ chip A6 នៅលើ iPhone 5 មានល្បឿនលឿនជាង ស្ទើរតែគ្រប់បណ្តាគំរូស្មាតហ្វូន ផ្សេងៗទៀត ក្នុងការប្រើប្រាស់ជាក់ស្តែង ហើយ។

តើចាំបាច់ខ្លាំងណាស់ឬ (ខុសគ្នាខ្លាំង?) ដោយប្តូរពីការដោនឡូត Application មួយ ប្រើពេល ១,៦ វីនាទី មកប្រើពេល ០,៨ វីនាទី នោះ?

4. Applications ដែលប្រើ 64-bit ត្រូវការពេលវេលា ដើម្បីទទួលបានការចាប់អារម្មណ៍ និងពេញនិយម

/

Chip A7 ថ្មីនៅក្នុង iPhone 5S នឹងធ្វើឲ្យបណ្តា Applications ដែល support 64-bit មានដំណើរការលឿនជាងមុន ទ្វេដង។ ប៉ុន្តែ ក្រៅពី Apple និងដៃគូសហការ មួយចំនួនតូចទៀត បណ្តាអ្នកអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការប៉ះប៉ូវ កែសំរួល និងស្វែងរកកំហុសផ្សេងៗនៃ Applications ទាំងនោះឲ្យបានច្បាស់លាស់ មុននឹងអភិវឌ្ឍវា support ជាមួយ chip ថ្មីនេះ។

5. Camera 8 megapixel របស់ iPhone 5 គឺវាល្អគ្រប់គ្រាន់ហើយ

/

កាមេរ៉ារបស់ iPhone 5 ក៏មានទំហំ ៨ មេហ្គាភិសែល ដូចទៅនឹង iPhone 5S ដែរ ដោយគ្រាន់តែ camera iSight ថ្មីរបស់ iPhone 5S មាន f/2.2 ទំហំ pixel ធំជាងមុន អាចជួយបង្កើនគុណភាពនៃរូបភាពបានល្អជាងមុន ក្នុងលក្ខខណ្ឌខ្វះពន្លឺ។ ប៉ុន្តែសំរាប់ កាមេរ៉ារបស់ iPhone 5 គុណភាព នៃរូបភាព វាល្អគ្រប់គ្រាន់ មិនចាញ់ ដៃគូប្រកួតប្រជែងមួយចំនួន ផ្សេងទៀតឡើយ។

ឆ្លងតាមហេតុផល ៥យ៉ាងខាងលើនេះ យើងឃើញថា iPhone 5S មិនមានអ្វីលេចធ្លោខ្លាំង ខុសប្លែកពី iPhone 5 ឡើយ។ បើសិនជា លុយកាក់របស់អ្នក មិនទាន់ដល់ថ្នាក់ហូរហៀរ ចាយលែងអស់ ហើយអ្នកជា iFan ស្រឡាញ់តែ iPhone និងចង់បាន iPhone មួយ ដែលមានការរចនាម៉ូតផ្សេង និងទំហំអេក្រង់ធំជាងមុន គួរតែអត់ធ្មត់ រង់ចាំមួយឆ្នាំទៀត ចាំអ៊ុតមើលថា iPhone 6 នឹងមានរូបរាងយ៉ាងណា ខុសប្លែកពី iPhone 5 ដូចម្តេចខ្លះ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Smartphone Samsung នឹងប្រើ Chip 64-bit ដើម្បីប្រកួតប្រជែង ជាមួយ Apple- iPhone 5C បានក្លាយជាផ្ទាំងហ្ស៊ីប គេនាំគ្នាបាញ់ ម៉ាកប់ៗ តែម្តង- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ? - តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក - ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ zing