NPD DisplaySearch ទើបតែធ្វើការបង្ហាញនូវរបាយការណ៍មួយ ដែលបានបញ្ជាក់ឲ្យដឹងថា Apple នឹងធ្វើការបង្ហាញគំរូ iPhone ថ្មីពីរម៉ូដែល មួយមានអេក្រង់ទំហំ 4,7 inch ហើយមួយទៀតទំហំ 5,7 inch នៅឆ្នាំ ២០១៤ ខាងមុខនេះ។

បន្ទាប់ពី iPhone 5S និង 5C បានបង្ហាញខ្លួននៅលើទីផ្សារ ការចាប់អារម្មណ៍មួយត្រូវបានផ្តោតទៅលើម៉ូដែល iPhone ជំនាន់ទី៨ ដោយសារតែអ្នកណាៗក៏យល់ឃើញថា នៅឆ្នាំ២០១៤ គឺជាឆ្នាំដែល Apple នឹងធ្វើការផ្លាស់ប្តូរ ការរចនាម៉ូតថ្មីស្រាឡាង នៅលើ iPhone។តាមរបាយការណ៍ពី NPD DisplaySearch, Apple នឹងបន្តបង្ហាញនៅលើទីផ្សារ នូវគំរូ iPhoneថ្មី ពីរម៉ូដែលទៀត នៅឆ្នាំ ២០១៤​ ដែលមានទំហំ4,7 inch និង 5,7 inch។

/(រូបភាពតំណាង)

តាមរបាយការណ៍ ពីប្រភពខាងលើដដែល ក៏បានឲ្យដឹងថា គំរូ iPhone ថ្មីពីរម៉ូដែលនោះ នឹងបង្ហាញខ្លួន នៅត្រីមាសទី២ ជំនួសឲ្យត្រីមាសទី៣ ដូចរាល់ដង។

ជាក់ស្តែង អ្នកប្រើប្រាស់ ក៏មានហេតុផល សង្ឃឹមថានឹងមាន iPhone អេក្រង់ធំជាងមុនផងដែរ ដោយសារតែនៅលើទីផ្សារបច្ចុប្បន្ន Phablet (ស្មាតហ្វូនមានទំហំធំៗ) កំពុងតែទទួលបានការពេញនិយមប្រើប្រាស់ យ៉ាងច្រើន ហើយរឿងនេះ Apple ពិតជាដឹងយ៉ាងច្បាស់ ហើយប្រាកដជាខាង Apple មិនមានចិត្តចង់ឲ្យគូប្រជែងរបស់ខ្លួន Samsung ក្តោបក្តាប់លើទីផ្សារផ្នែកនេះឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- នឹងមានទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C- នៅសៀងហៃ សម្បូរកស្រីក្មេងៗ ដើរស្រាត តាមដងផ្លូវ អមដោយស្ទីលប្លែកៗ - គ្រាន់តែបង្ហោះរូបថត ថើមមាត់គ្នា ត្រូវ Facebook Lock គណនី (Account) ដែរ - អីគេ! មានស្រោមអនាម័យ សំរាប់សត្វ ឆ្កែ និងឆ្មា ទៀត?- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី- នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-Man បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលាប្រភព៖ zing