ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ហុងកុង និង ក្រុម អ្នកតវ៉ា រាប់ពាន់នាក់ បានប៉ះទង្គិចគ្នា  ដោយនៅក្នុងនោះ មានការផ្ទុះឡើង នូវអំពើហឹង្សា ស្រប   ពេល ដែល  ឧស្ម័ន  បង្ហូរទឹកភ្នែក ត្រូវបានមន្រ្តី សមត្ថកិច្ច ធ្វើការ បាញ់ និងប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ    ទាមទារ  និង គាំទ្រ លទ្ធិប្រជាធិបតេយ្យ ស្របពេលដែល ផ្នែកមួយចំនួន នៃទីក្រុងហុងកុង បានធ្លាក់ចូលទៅក្នុង ភាព  វឹកវរ កាលពីថ្ងៃអាទិត្យ ទី ២៨ សីហា ម្សិល មិញនេះ ជាមួយនឹងក្រុមអ្នកតវ៉ា រាប់ពាន់នាក់ ទាមទារ និង​គាំទ្រ លទ្ធិប្រជាធិបតេយ្យទាំងនេះ ។

/

/

ប្រភពសារព័ត៌មាន ពីគេហទំព័រ   សឹង្ហបុរី   Channelnewsasia  អោយ ដឹងថា ទិដ្ឋភាព ដ៏កម្រត្រូវបានគេ មើលឃើញឡើង នៅក្នុងទីក្រុងហុងកុង    ពោលក្រុមអ្នកតវ៉ា បានធ្វើការប្រឈម ជាមួយនឹងក្រុមមន្រ្តី ប៉ូ លីសបង្រ្កាប បាតុកម្ម ឬកុបកម្ម នៅឯតំបន់ពាណិជ្ជកម្ម ក្រុង    ដោយនៅក្នុងនោះ មន្រ្តីប៉ូលីស បានបង្ខំ អោយមេដឹកនាំក្រុមបាតុករ ព្រមានដល់ ក្រុមរបស់ខ្លួន អោយ មាន ការចាកចេញ និង ការពារអាយុជីវិត បើសិនណា ការបាញ់បោះ គ្រាប់ពិត ពិតប្រាកដមែន ។

/

/

ដោយឡែក ក្រុមបាតុករ បានស្រែក ដោយបន្លឺឡើងនូវពាក្យ អាម៉ាសខ្លាំងណាស់ ទៅ  កាន់ មន្រ្តីប៉ូលីស ខណៈពួកគេ ភាគច្រើន ស្ថិតនៅក្នុងការរត់ភៀសខ្លួន មុខអមដោយការពាក់ម៉ាស់ គេច  ចេញពីការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក ដោយក្រុមអាជ្ញាធរ ។ គួរបញ្ជាក់ បរិបទនៃការប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុង ទីក្រុងហុងកុង ត្រូវបានគេមើលអោយឃើញថា  ពុំមានការ ប្រើប្រាស់នោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ពោល  ចាប់ តាំងពីឆ្នាំ ២០០៥   មកម្ល៉េះ  ។  ជាការផ្ទុះការតវ៉ា ដ៏ ខ្លាំងខ្លា  និង ប្រជុំទៅដោយ មនុស្សម្នារាប់ពាន់នាក់ ក្នុងទ្រង់  ទ្រាយ ធំ  ខណៈមានការដឹកនាំ អោយក្រុមនិស្សិត ការ ផ្ទុះការតវ៉ាលើក នេះក៏បានរំលេចចេញនូវការខឹងសម្បារ រហូតដល់ថ្នាក់   មានការប្រើអំពើហឹង្សា នៅតាមដងផ្លូវ ត្រូវបាន គេបញ្ជាក់អោយដឹង ជាទិដ្ឋភាពដ៏កម្រ និងកើតមាន ។

/

គួរបញ្ជាក់ថា ការផ្ទុះការតវ៉ាលើកនេះ ក្រុមមនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ា ដោយទាមទារ មកនូវ ឯក រាជ្យភាព ក៏ដូចជា លទ្ធិប្រជាធិបតេយ្យពេញលេញ និង ពិតប្រាកដ ពីរដ្ឋាភិបាល ទីក្រុង  ប៉េកាំងរបស់ប្រ ទេសចិន ខណៈអំឡុងឆ្នាំ ២០១៧ ខាងមុខនេះ នឹងមានការបោះឆ្នោត មេដឹកនាំ   ទី ក្រុងហុងកុង ដោយ នៅក្នុងនោះ រដ្ឋាភិបាលកុម្មុយនិស្ត ប្រទេសមួយនេះ នឹងហាម ក៏ដូចជា    ពិនិត្យ អោយល្អិតល្អន់ ទៅលើ បេក្ខភាពឈរឈ្មោះ មកពីទីក្រុង ហុងកុង ៕

ប្រែសម្រួល​ ៖ កុសលប្រភព ៖ channelnewsasia