ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានដួលម៉ូតូបាក់ ក ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះរូបនេះ បានបើកម៉ូតូ របស់ខ្លួន ម៉ាកស្តុបពី ទៅបុកគំរបលូទឹក ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ កាលពីវេលាម៉ោង ១៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុខ លីតា អាយុ២១ឆ្នាំ ។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើក ម៉ូតូតែម្នាក់ឯង ដោយល្បឿនលឿន ហើយក៏ជ្រុលទៅ បុកគំរបលូទឹក បានដួលម៉ូតូ បាក់កស្លាប់ តែម្តងទៅ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅតម្កត់ទុក នៅវត្តញាណរង្ស៊ី ៕

អាន៖ ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

Photo

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល