ក្នុងកិច្ចសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ ABC ប្រិយមិត្តបានសួរលោក Bill Gates ថាប្រហែលជាគាត់បានភ្លេចឈឹងទៅហើយថា លុយជាអ្វី ទើបលោកសំរេចចិត្ត ផ្តល់លុយឲ្យកូនទាំងបួននាក់តែ ១០លាន ដុល្លារ/ម្នាក់ ។

Gates បានឆ្លើយថា គាត់ពិតជាបាត់បង់អារម្មណ៍ នូវរឿងច្រើនណាស់ ក្នុងជីវិតរបស់ខ្លួនៈ យូរណាស់មកហើយដែលខ្ញុំ មិនបានកាត់ស្មៅនៅក្នុងសួន។ ខ្ញុំបានភ្លេចការងារនោះ ថាយ៉ាងម៉េចទៅហើយ។ ប៉ុន្តែខ្ញុំនៅលាងចាន ជារៀងរាល់យប់ ដែលនេះប្រហែលជាទម្លាប់មួយ គួរតែត្រូវរក្សាទុក។

លោកប្រធានសាជីវកម្ម Software Microsoft បានស្រាយបញ្ជាក់ថា គាត់មិនផ្តល់ឲ្យកូនរបស់ខ្លួននូវចំនួនលុយដ៏ច្រើននោះ ព្រោះគាត់ចង់ឲ្យពួកគេ មានអារម្មណ៍ មានសេរីភាព ជ្រើសរើសធ្វើនូវអ្វី ដែលពួកគេចូលចិត្ត ក្នុងជីវិតរស់នៅ របស់ខ្លួន ។

ខ្ញុំគិតថា ក្មេងម្នាក់ គួរតែចិញ្ចឹមបំប៉ងគេ ឲ្យគេយល់ថា ត្រូវតែខិតខំរកការងារអ្វីមួយធ្វើដោយខ្លួនឯង ដោយមិនចាំបាច់សំអាងថា គេនឹងមានចំនួនលុយណាមួយ ឬក៏នឹងត្រូវបានផ្តល់ឲ្យនូវចំនួនលុយ ដែលពួកគេចង់បាន, Gates ចែករំលែកឲ្យដឹង។ ទ្រព្យធន មានឥទ្ធិពល ផ្តល់ផលអវិជ្ជមានច្រើនជាង វិជ្ចមាន ដល់ពួកគេ ។

/

ពេលត្រូវបានសួរដល់ ការស្លាប់, Bill Gates បាននិយាយឲ្យដឹងថាៈ ជីវិត ពិតជាអស្ចារ្យណាស់ ប៉ុន្តែនឹងត្រូវដល់ពេលដែល ពួកយើងទុកកន្លែង ដល់អ្នកដែលមកក្រោយៗហើយ។ ខ្ញុំមិនអាចគេចវេះបានឡើយ ប៉ុន្តែខ្ញុំនឹងពន្យារពេលរឿងនេះ ដែលកាន់តែបានយូរ កាន់តែល្អ ៕

ដោយ៖ សិលាប្រភព៖ VE