ពុំមាននរណាម្នាក់ស្មានបានថា ការផ្ទុះ Galaxy Note 7 បែរជានាំឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ ពិសេសគឺនៅពេលដែល Samsung ប្រមូលមកវិញនូវ Galaxy Note 7។

/

យោងតាមព័ត៌មានដែលទើបបានចែករំលែកដោយទំព័រ Fox ករណីផ្ទុះដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើងទាក់ទឹននឹងស្មាតហ្វូន Galaxy Note 7 នៅទីក្រុង Florida អាមេរិក។ ការផ្ទុះនេះ បានដុតកំទេចរថយន្ដ Jeep ម៉ាក Grand Cherokee មួយគ្រឿង។ ប៉ុន្តែ សំណាងល្អណាស់ ដែលពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះ។

/

យោងតាម Nathan Dornarcher អ្នកដែលបានឃើញហេតុការណ៍ ហើយក៏ជាម្ចាស់ទូរស័ព្ទឱ្យដឹងថា ស្មាតហ្វូន Galaxy Note 7 សាកថ្មនៅក្នុងរថយន្ដរបស់គាត់ បានផ្ទុះ។ ហេតុការណ៍នេះបានកើតឡើងចំពេល Nathan Dornarcher និងភរិយាកំពុងរៀបចំទូរមួយសម្រាប់គ្រួសារ។ នៅពេលកូនស្រីរបស់គាត់វិលត្រឡប់មកកាន់រថយន្ដ ទើបអ្នកទាំងអស់គ្នាបានដឹងថា រថយន្ដរបស់ពួកគេត្រូវឆាបឆេះ។

/

នៅចំពោះមុខព័ត៌មានដែលត្រូវបានគេចែករំលែកយ៉ាងលឿន អ្នកតំណាងរបស់Samsung បានលើកឡើងអំពីហេតុការណ៍នេះ ៖ “សុវត្ថិភាពរបស់អ្នកប្រើប្រាស់ គឺជាអាទិភាពខ្ពស់បំផុតរបស់យើងខ្ញុំ។ ជាមួយនឹង Galaxy Note 7 យើងខ្ញុំបានចេញសេចក្ដីណែនាំ ស្នើឱ្យអ្នកប្រើប្រាស់មកប្ដូរយកស្មាតហ្វូនថ្មី កាលពីថ្ងៃទី ២កញ្ញា។ កម្មវិធីនេះអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទ Note 7 មានឱកាសប្ដូរយកស្មាតហ្វូនថ្មីដោយមិនគិតថ្លៃ”។

ពិតជាមិនល្អសោះសម្រាប់ Samsung ព្រោះថា ហេតុការណ៍នេះ បានកើតឡើងចំពេលដែលអ្នកប្រើប្រាស់កំពុងថ្លឹងថ្លែងរវាង iPhone និង Galaxy Note 7។

/

ករណីផ្ទុះខាងលើនេះ គឺជាការព្រមានថ្មីមួយទៀត ចំពោះអ្នកប្រើប្រាស់ ដែលមិនអើពើដល់ការណែនាំពីភាគីក្រុមហ៊ុន Samsung។ បើទោះករណី Galaxy Note 7 ជួបបញ្ហាមិនច្រើន ប៉ុន្តែ អ្នកប្រើប្រាស់ក៏គួរតែយកវាទៅប្ដូរយកស្មាតហ្វូនថ្មី ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចនឹងកើតឡើង៕

- អាមេរិក ព្រមាន ហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះ បើមិនចង់មានទុក្ខ

ប្រែសម្រួល ៖ តារាប្រភព ៖ cnet