(បាងកក)៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត នេះបើយោតាមរដ្ឋធម្មនុញ្ញរបស់ថៃ នេះបើយោងតាមសារព័ត៌មានរបស់ AP និងសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។

យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបាន ពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹង​ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ ហើយ​ព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ៕

-សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ចំពោះការសោយទិវង្គត

-BREAKING NEWS: លោក ប្រាយុទ្ធ ចាន់អូចា ចេញសេចក្តីប្រកាសឲ្យមានការកាន់ទុក្ខរយៈពេល ១ឆ្នាំ នៅទូទាំងប្រទេស

-BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ

width=730

ព្រះរាជទាយាទ Maha Vajiralongkorn

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី